បរទេស៖ គឺជាដៃគូដ៏ស្និទ្ធស្នាលមួយគូទៀត ដែលអ្នកគាំទ្រជាច្រើន កំពុងអន្ទះសារចង់ឲ្យក្លាយជាគូស្នេហ៍ពិតប្រាកដ សម្រាប់ តារាសម្ដែងវ័យក្មេង Nine Naphat និង Baifern Pimchanok បន្ទាប់ពី បានឃើញសកម្មភាពយ៉ាងចុះសម្រុងគ្នា និងភាពល្អូកល្អើន ដែលអ្នកទាំងពីរធ្លាប់បានរួមការងារជាមួយគ្នាមក។

ប៉ុន្តែ ថ្មីៗនេះ វាហាក់បីដូចជា មានឱកាសកាន់តែច្រើនសម្រាប់អ្នកទាំងពីរ បន្ទាប់ពីពួកគេ បានបញ្ចប់ការចូលរួមក្នុងកម្មវិធី Milan Fashion Week ប្រទេសអ៊ីតាលី និងបានឆ្លៀតពេល ធ្វើដំណើរកម្សាន្តជាមួយគ្នានៅទីក្រុង Milan ដើម្បីបន្ថែមភាពសប្បាយរីករាយទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកមក​មើល​ ពី​រូប​ភាពរបស់ Nine និង Baifern វិញ គឺកំពុងតែធ្វើឲ្យមហាជនរំជួ.លចិត្តជំួស ព្រោះពោរពេញទៅដោយភាព​ផ្អែម​ល្ហែម​តែម្ដង ដែលមានដូចជា កៀកកើយគ្នា​ញ៉ាំ​ការ៉េម ព្រមទាំងមានរូបភាព Nine កាន់​កាបូប​ដើរ​ទិញ​ឥវ៉ាន់ឲ្យ Baifern ប្រៀបដូចជាគូស្នេហ៍ពិតប្រាកដ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Baifern
Baifern
Baifern
NIne
Nine
Nine
Nine
Nine និង Baifern
Nine និង Baifern
Nine និង Baifern
Nine និង Baifern
Nine និង Baifern
Nine និង Baifern

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]