រាជធានីភ្នំពេញ ៖ និយាយដល់ប្រជាប្រិយភាពរបស់តារាប្រុស Peypey Dy ជឿជាក់ថា អ្នកលេងបណ្តាញសង្គមភាគច្រើនប្រាកដជាស្គាល់ ជាតារាប្រុសពូកែវោហាសព្ទធ្វើឲ្យហ្វេនៗឃើញការសម្តែងម្តងៗ ទប់សំណើចមិនបាន ។

ងាកទៅមើលជីវិតឯកជនវិញ តារាប្រុសរូបនេះ ធ្លាប់បង្ហើបម្តងរួចមកហើយថា បច្ចុប្បន្នរូបលោកគ្មានសាច់ញាតិណាម្នាក់ នៅក្នុងស្រុកនោះឡើយ ព្រោះសមាជិកគ្រួសារទាំងអស់ កំពុងរស់នៅក្រៅប្រទេស ដោយសព្វថ្ងៃនេះរូបលោក រស់នៅជាមួយក្រុមមិត្តភក្តិដូចជាគ្រួសារទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាំងពីល្បីឈ្មោះក្នុងសិល្បៈច្រើនឆ្នាំមក រូបលោកកម្រនឹងបង្ហាញមុខមាត់អ្នកម៉ាក់ជាខ្លាំង ទើបថ្មីៗនេះ ធ្វើឲ្យហ្វេនៗភ្ញាក់អារម្មណ៍ខ្លាំង ក្រោយឃើញសម្រស់អ្នកម៉ាក់របស់តារាប្រុសរូបនេះ មិនត្រឹមតែនៅក្មេងខ្ចីប៉ុណ្ណោះទេ ថែមទៀតស្រស់ស្អាតនៅខ្ញង់ទៀតផង។

ជាក់ស្តែង ឈរជិតកូនប្រុសមើលទៅដូចជាបងប្អូន ឃើញហើយធ្វើឲ្យអ្នកគាំទ្រទប់មាត់មិនសរសើរមិនបាន សាច់ឈា.មក៏ភ្លឺថ្លា មិនប្រាប់ថាជាម៉ាក់ ហ្វេនៗក៏ទាយមិនត្រូវ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាប្រុស Peypey Dy
តារាប្រុស Peypey Dy
រូបភាព លោកយាយ អ្នកម៉ាក់ និងមិត្តភក្តិរបស់តារាប្រុស Peypey Dy
តារាប្រុស Peypeydy និងលោកយាយ
តារាប្រុស peypey dy លោកយាយ និងអ្នកម៉ាក់
តារាប្រុស peypey dy លោកយាយ និងអ្នកម៉ាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy