ថៃ៖ កាលពីថ្ងៃទី ២៦ ខែកញ្ញាកន្លងទៅនេះ យោងតាមសារព័ត៌មានក្នុងស្រុកថៃ បានឲ្យដឹងថា ខាងមន្ត្រីនាយកដ្ឋានកែប្រែបាននាំខ្លួន តារាស្រី Pinky Savika ជាមួយម្ដាយ បងប្រុស រួមទាំងលោក Apirak ជាមួយនឹងមនុស្ស ១៩ នាក់ទៀត ពីព.ន្ធ.នា.គារ.ទៅកាន់តុលាការព្រហ្មទណ្ឌ ដើម្បីសាកល្បងសក្ខីកម្ម និងពិនិត្យមើលភស្តុតាងក្នុងសំណុំរឿង Forex3D ដែលមានតម្លៃខូចខាត ជិត ២,៥ ពាន់លានបាត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខាងអ្នកយកព័ត៌មានបានឃើញ តារាស្រី Pinky ស្លៀកសម្លៀកបំពាក់ ឈុតអាវកមូល សំពត់ពណ៌ត្នោត សក់ខ្លី ដែលបានដើរតាមផ្លូវ ស្វាគមន៍អ្នកសារព័ត៌មានដោយលើកដៃ ឡើងជាសញ្ញាថាយល់ព្រម មុននឹងគ្រវីដៃស្វាគមន៍ ដោយទឹកមុខភ្លឺថ្លា ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តាមរយៈនេះ ក៏មានសាច់ញាតិ និងមិត្តភ័ក្តិ បានមកជុំគ្នា លើកទឹកចិត្តពេញច្រករបៀងទាំងខាងក្នុង និងមុខបន្ទប់សវនាការ រហូតដល់ មានមន្ត្រីត្រូវចេញមកគ្រប់គ្រងស្ថានការណ៍ ដើម្បីកុំឱ្យមានភាពចលាចល ឬរំខានដល់ការជំនុំជម្រះក្នុងករណីផ្សេងទៀត ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]