បរទេស​៖ អាចនិយាយបានថា គឺជាដំណឹងដែលអ្នកគាំទ្រ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានទំព័រដ៏ល្បីមួយ បានបង្ហាញថាតារាសម្ដែង លោក Leonardo និង តារាម៉ូដែល Gigi Hadid បានទាក់ទងគ្នាជាផ្លួវការ ស្របពេលដែលខាងប្រុសទើបតែបែ.កគ្នា ជាមួយនឹង អតីតគូស្នេហ៍វ័យ ២៥ឆ្នាំ។

ជាមួយគ្នានេះដែរ បន្ទាប់ពីមានព័ត៌មាននេះហើយ យោងតាម ​​សារព័ត៌មាន Mirror បានបង្ហាញទៀតថា តារាចម្រៀងប្រុស លោក Zayn Malik ដែលជាអតីតគូស្នេហ៍ Gigi Hadid បានធ្វើការ Unfollow អតីតមិត្តស្រីរបស់ខ្លួន នៅពេលដឹងថា តារាម៉ូដែលស្រីរូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយ Leonardo DiCaprio។ហើយចំណែក​ខាងតារា​ម៉ូដែលស្រី Gigi នាង​នៅ​តែ​តាម​ដាន​អតីត​មិត្ត​ប្រុស​ដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា Gigi Hadid និង Zayn Malik បានចែកផ្លូវគ្នា នៅខែតុលា ឆ្នាំ ២០២១ បន្ទាប់ពី បានអះអាងថា លោក Zayn បានធ្វើការបំ.ពា.ន លើម្តាយរបស់នាង។ តែទោះ​ជា​យ៉ាង​ណា Zayn ក៏បាន​បដិសេធ​រាល់​ការ​ចោ.ទ​ប្រកាន់មួយនេះ។ ហើយក្រោយពេលកើតហេតុមក អ្នកទាំងពីរ មិនមានទំនាក់ទំនងអ្វីផ្សេងឡើយ រហូតដល់ប្រព័ន្ធផ្សព្វផ្សាយ បានទម្លាយព័ត៌មានថា Gigi កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Leonardo DiCaprio កាលពីថ្មីៗនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zayn
Zayn
Zayn
Zayn
Gigi
Gigi
Gigi
Gigi
Gigi និង Zayn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]