ភ្នំពេញ៖ អ្នកទាំងអស់គ្នាដឹងអត់ថា តើនរណាដែលក្លាយជាតារាតំណាងរយៈពេលវែងជាងគេនៅក្នុងប្រទេសកម្ពុជា? យ៉ាងណាមិញ បច្ចុប្បន្នឃើញថានៅក្នុងប្រទេសកម្ពុជាយើងសម្បូរទៅដោយម៉ាកសញ្ញា និងប្រ៊េនល្បីៗដូចជា ផលិតផលថែរក្សាសម្រស់ សម្លៀកបំពាក់ ស្បែកជើង គ្រឿងអលង្ការ រថយន្ត ភេសជ្ជៈ និងផលិតផលបច្ចេកវិទ្យាជាច្រើន ដែលផលិតផលល្បីៗទាំងនោះភាគច្រើនសុទ្ធតែមានតារាតំណាង ឬហៅថា Brand Ambassador ។
ពិតណាស់ តារាតំណាង ឬ Brand Ambassador ពិតជាមានសារៈសំខាន់ណាស់ក្នុងការទំនាក់ទំនង និងជះឥទ្ធិពលដល់មហាជន រួមទាំងអ្នកគាំទ្រពីផលិតផលឲ្យកាន់តែមានឈ្មោះល្បីមួយកម្រិតទៀត នៅលើទីផ្សារ។ ជាក់ស្តែង សូមលើកយកក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO ដែលសម្រេចជ្រើស អ្នកនាង ពេជ្រ សោភា មកធ្វើជាតារាតំណាងរយៈពេល ៦ ឆ្នាំមកហើយ ក្នុងនោះអតិថិជនភាគច្រើនស្គាល់ប្រ៊េន OPPO ក៏ព្រោះតែតារាចម្រៀងស្រីល្បីឈ្មោះរូបនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រហែលជាមានមនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីក្រុមហ៊ុន OPPO សម្រេចជ្រើសយកតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ជាតារាតំណាង? ហេតុអ្វី OPPO ប្រចាំប្រទេសកម្ពុជា មិនផ្លាស់ប្តូរតារាតំណាងរបស់ខ្លួន? បើធៀបជាមួយក្រុមហ៊ុនផ្សេងៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាស្មាតហ្វូន មានក្រុមហ៊ុនជាច្រើនបានធ្វើការផ្លាស់ប្តូរតារាតំណាងជាច្រើនមកហើយ ក្នុងនោះសូម្បីតែ OPPO ប្រចាំបណ្តាប្រទេសមួយចំនួនក៏បានធ្វើការផ្លាស់ប្តូរតារាតំណាងរបស់ខ្លួនដូចគ្នា។ នេះអាចនិយាយបានថា អ្នកនាង ពេជ្រ សោភា ជាតារាតំណាងទី១ ដែលមានរយៈពេល ៧ ឆ្នាំដែលវែងជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
ជិត ២ ទសវត្សមកនេះ សម្រាប់កេរ្តិ៍ឈ្មោះបោះសម្លេងរបស់តារាចម្រៀង ពេជ្រ សោភា គឺមិនថមថយក្នុងវិស័យចម្រៀង ជាពិសេសសម្រាប់ប្រជាប្រិយភាពគាំទ្រកាន់តែខ្ពស់ត្រដាតពីមួយថ្ងៃទៅមួយថ្ងៃ នេះជាមូលហេតុដែលនាំឲ្យអ្នកនាងនៅតែអាចរក្សាតំណែងជាតារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា។ បើត្រឡប់ទៅកាលពី ៦ ឆ្នាំមុន អ្នកនាងបានសាងសម្ធិទ្ធផលជាច្រើនជាមួយ OPPO ចាប់តាំងពី OPPO មកដល់ស្រុកខ្មែរដំបូងគឺមិនទាន់មានអតិថិជនច្រើន និងមិនទាន់មានអ្នកស្គាល់ច្រើន ប៉ុន្តែនៅពេលនេះ OPPO បានក្លាយជាប្រ៊េនទូរស័ព្ទដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៣ ឆ្នាំជាប់គ្នាប្រចាំប្រទេសកម្ពុជា ដែលផលិតផលដំបូង និងផលិតផលដែលមហាជនស្គាល់ OPPO តាមរយៈ អ្នកនាង ពេជ្រ សោភា នោះគឺស្មាតហ្វូនម៉ូដែល F1 ។
ចុះសម្រាប់អារម្មណ៍ពិតរបស់តារាចម្រៀង ពេជ្រ សោភា តើហេតុផលអ្វីដែលបណ្តាលឲ្យគាត់នៅតែបន្តសហការជា BA របស់ OPPO? រាល់ពេលតារាចម្រៀង ពេជ្រ សោភា បានផ្តល់បទសម្ភាសន៍បង្ហាញពីអារម្មណ៍ពិតដែលបណ្តាលឲ្យអ្នកនាងសម្រេចចិត្តបន្តជា BA ឲ្យ OPPO គឺដោយសារតែមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត រួមទាំងឆន្ទៈតស៊ូក្នុងគ្រាលំបាកពីចំណុចសូន្យជាមួយ OPPO ដែលពេលនោះ OPPO ទើបបោះជំហានឈានជើងចូលទីផ្សារដំបូងៗមិនមែនជារឿងងាយស្រួលឡើយ រហូតទល់ពេលនេះ OPPO ត្រូវបានគេស្គាល់ និងទទួលបានការគាំទ្រពីយ៉ាងល្បីរន្ទឺពាសពេញលើទីផ្សារ ហើយឆ្នាំនេះជាឆ្នាំទី៦ នៃការសហការជា BA របស់ OPPO ដែលដំណើរមួយនេះហាក់ដូចជាទើបកើតឡើងកាលពីម្សិលមិញ។ អ្នកនាង ពេជ្រ សោភា ក៏បានបន្តទៀតថា OPPO ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលជ្រើសយកអ្នកនាងធ្វើជាតារាតំណាង ក្រោយមកទើបមានបណ្តាក្រុមហ៊ុនផ្សេងៗចុះកុងត្រាជាមួយអ្នកនាងជាបន្តបន្ទាប់។
រហូតទល់នឹងពេលនេះមានរយៈពេល ៦ឆ្នាំហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់ក្រុមហ៊ុន គឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ក្រុមហ៊ុននឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។
ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?
តើអ្នកណាខ្លះជាហ្វេន Reno? ឥឡូវនេះឱកាសពិសេសជាមួយ OPPO ចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ៖
https://www.facebook.com/OPPOCambodia/photos
បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿង ដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី ១ និងទី ២ ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់។ ចំពោះកាដូរួមមាន៖ ១. តុក្កតាមាស Ollie (Limited Edition) ចំនួន ៣
២. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន ៣
៣. កាតាបស្ពាយ ចំនួន ១០
៤. ជញ្ជីងវៃឆ្លាត ចំនួន ១០
សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]