រាជធានីភ្នំពេញ ៖ មហាជនភាគច្រើនប្រាកដជាស្គាល់ លោក ច័ន្ទ ដារ៉ាយុទ្ធ ជាក់ជាមិនខាន មិនត្រឹមតែជាអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ប៉ុន្មានទេ ពេលនេះរូបលោកក៏កំពុងទទួលការចាប់អារម្មណ៍ខ្លាំងមិនធម្មតា លើបណ្តាញសង្គមតិកតុក(TikTok)។

ទន្ទឹមនឹង ជីវិតដែលហាយសូ ឡូយឆាយ ស្តុកស្តម្ភមិនចាញ់គីឡូអ្នកលក់អនឡាញល្បីៗឯទៀត រូបលោកក៏ត្រូវគេចាប់អារម្មណ៍នឹងរូបសម្រស់ ស្រស់សង្ហាដូចកូនតុក្កតាជ័រឃើញហើយនរណាៗក៏សរសើរពេញៗមាត់ យ៉ាងណាមិញ រូបលោកមិនធ្លាប់លាក់បាំង រឿងការកែសម្ផស្សរបស់ខ្លួនឡើយ រហូតដល់ថ្នាក់ចែករំលែករឿងអបីយជំនឿ ក្រោយកែកុនមុនមាត់ថ្មី មិនដូចទម្រង់មុខមាត់កំណើតខ្លួន រហូតដល់មានអមនុស្សចង់រស់នៅក្នុងខ្លួនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បងប្អូនភាគច្រើនល្បីថារូបលោកស្អាតដូច្នេះ ដោយសារតែការកែសម្ភស្សប៉ុណ្ណោះទេ តួយ៉ាង ងាកមកមើលរូបភាពកាលនៅក្មេងមិនទាន់ ទទួលការវះ.កា.ត់វិញ ក៏ស្រស់សង្ហាមិនធម្មតាដែរ មុខមាត់ដូចតារាកូរ៉េ ច្រមុះស្រួច ចិញ្ចើមក្រាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ច័ន្ទ ដារ៉ាយុទ្ធ
  លោក ច័ន្ទ ដារ៉ាយុទ្ធ
  លោក ច័ន្ទ ដារ៉ាយុទ្ធ
  លោក ច័ន្ទ ដារ៉ាយុទ្ធ(កាលនៅក្មេង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]