ហុងកុង៖ កាលពីថ្ងៃទី ២៤ ខែកញ្ញា កន្លងទៅនេះ ដែលជាថ្ងៃខួបកំណើតរបស់ តារាសម្ដែងជើងចាស់ Rosamund Kwan នោះ បណ្ដាមិត្តភក្តិ និងអ្នកគាំទ្រជាច្រើន បានមកចូលរួមអបអរសាទរចំពោះនាង ព្រមទាំង បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតរបស់តារាស្រីរូបនេ នៅអាយុ ៦០ឆ្នាំ ផងដែរ។

ជាមួយគ្នានេះ មិត្តភក្តិរបស់តារាស្រី Rosamund Kwan បានផ្ញើសារជូនពរដល់នាង រួមទាំងបានសម្តែងការកោតសរសើរមិនដាច់ពីមាត់ ទៅលើរូបសម្រស់ ភាពវ័យក្មេង មិនខុសគ្នាពីកាលនៅក្មេងៗនោះទេ។ ជាពិសេស ស្ទាយ៍តុបតែងខ្លួនរបស់តារាស្រីរូបនេះ ថែមទាំងមានភាពទាក់ទាញ និង​ស្រស់​ស្អាត ជួយលើកសម្រស់ដ៏មិនគួរឲ្យជឿ នៅពេលដែលបានដឹងពីអាយុពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែបែបនេះហើយ បានធ្វើឲ្យ តារាស្រី Rosamund Kwan នៅតែទទួលបានការគាំទ្រ និងពេញចិត្តពីទស្សនិកជនជាច្រើន ដែលរូបនាង នៅតែមានមន្តស្នេហ៍ អាចទាក់ទាញបេះដូងមនុស្សលោក នៅក្នុងចំណោមតារាល្បីៗជាច្រើនទៀត៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan
Rosamund Kwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]