ភ្នំពេញ៖ ជាការពិតណាស់ ព្រះនាងតូច នរោត្តម ជេនណា ជាខ្សែរាជវង្សខ្មែរដំបូងគេ ដែលកំពុងមានប្រជាប្រិយ និង ការគាំទ្រខ្លាំងសម្បើម នាសតវត្សរ៍ទី ២១ លើដែនដីសុវណ្ណភូមិនៃយើង។ ត្រឹមព្រះជន្មាយុជាង ១០ ព្រះវស្សា តែរាជធីតាដែលពេញដោយព្រះសមត្ថភាព មានស្នាមព្រះហស្ថលើវិស័យសិល្បៈវប្បធម៌ និង សង្គមជាច្រើននឹកស្មានមិនដល់។
ជាមួយគ្នានេះ បន្ទាប់ពីព្រះរាជសមត្ថភាព គួបផ្សំរូបសម្រស់ពីធម្មជាតិរបស់ទ្រង់ ជាមួយនឹងការគ្រងឈុតបុរាណ និងប្រពៃណីខ្មែរ កន្លងទៅជាច្រើនឈុត បង្ហាញរូបសម្រស់យ៉ាងល្អឯក គយគន់មិនជិនណាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីថ្មីៗកន្លងទៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ព្រះនាងតូច ក៏បានបង្ហាញនូវព្រះភ័ក្រ្តដ៏ស្រស់ស្រទន់ បូករួមនឹងវង្សភ័ក្ត្រដ៏មូលក្រឡង់ មកជាមួយនឹងឈុតអាវប៉ាក់សសំពត់បត់ មើលទៅពិតជាស្រស់សោភារម្យទមសាកសមជានារីខ្មែរដ៏ល្អផូរផង់ កាន់តែមើលកាន់តែលង់តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]