វៀតណាម៖ តាមរយៈវេបសាយព័ត៌មានក្នុងស្រុក បានចុះផ្សាយ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ប្រជាជនរាប់ម៉ឺននាក់ រស់នៅតាម តំបន់មាត់សមុទ្រនៃខេត្ត Quang Nam ត្រូវបានរៀបចំជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដើម្បីបញ្ចៀសព្យុះទីហ្វុងកំណាច Noru មុនទៅដល់ ។
ជាក់ស្តែង តាមរយៈរូបភាពបានដឹងថា ប្រជាជនរាប់រយគ្រួសារនៅឃុំ Tam Thanh (ទីក្រុង Tam Ky ខេត្ត Quang Nam) ត្រូវបានប្រមូលផ្តុំដោយកងកម្លាំង ដើម្បីជម្លៀសខ្លួន ដើម្បីបញ្ចៀសព្យុះទីហ្វុង Noru (ព្យុះទីហ្វុងលេខ ៤) ដែលតំបន់នេះ ត្រូវបានគេរាយការណ៍ថា ជាតំបន់មានហានិភ័យខ្ពស់ ក្នុងការបំផ្លិចបំផ្លាញដោយកម្លាំងខ្យល់បក់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ដោយសារព្យុះមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការព្យាករ នាព្រឹកព្រលឹមថ្ងៃទី២៨ ខែកញ្ញា ព្យុះទីហ្វុង Noru បានរំកិលទៅទិសខាងលិចក្នុងល្បឿនពី ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានចូលមកតំបន់ឆ្នេរនៃខេត្ត Quang Tri និងខេត្ត Binh Dinh ប្រទេសវៀតណាម ដោយមានកម្លាំងខ្យល់បក់កន្រ្តាក់ខ្លាំងបំផុត នៅកម្រិតចន្លោះទី ១៤ និងទី ១៦៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]