ភ្នំពេញ៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីស្វែងរកអ្នកឈ្នះរង្វាន់ទាំង៤៣រូប ដែលមួយរូប ជាអ្នកឈ្នះរង្វាន់រថយន្ត Lexus LX570 Kuro Black Edition ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងនាថ្ងៃទី១៥ ខែកញ្ញាកន្លងមក ធនាគារ ហ្វីលីព បានប្រកាសពីគម្រោងនាំយករង្វាន់ធំនេះ ទៅកាន់ទីតាំងអតិថិជនដោយផ្ទាល់ ស្ថិតនៅទីរួមខេត្តស្ទឹងត្រែង។
ការប្រកាសនេះ គឺបន្ទាប់ពីធនាគារ ហ្វីលីព បានអញ្ជើញអតិថិជនចំនួន៤២រូបផ្សេងទៀត មកទទួលរង្វាន់កង់ Giant Talon ចំនួន៣ រង្វាន់ កង់ Scott ចំនួន១១ រង្វាន់ ទូរស័ព្ទ iPhone 13 Pro Max 256G ចំនួន១៤ រង្វាន់ ម៉ូតូ Honda Dream 2022 ចំនួន១៤ រង្វាន់នៅសាខាកណ្តាលរបស់ធនាគារ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីប្រគល់រង្វាន់នេះមានការចូលរួមពីគណៈកម្មការទទួលបន្ទុកផ្នែកប្រាក់បញ្ញើរបស់ធនាគារ ហ្វីលីព។បញ្ជាក់៖ សម្រាប់អតិថិជនដែលមិនមកទទួលរង្វាន់ដោយផ្ទាល់ ធនាគារ ហ្វីលីព នឹងផ្ញើរង្វាន់ទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីពិធីប្រគល់រង្វាន់។
សម្រាប់ចម្ងល់បន្ថែមទាក់ទងនឹងការប្រគល់រង្វាន់នៃកម្មវិធីប្រូម៉ូសិន “សន្សំ និងឈ្នះ” របស់ធនាគារ ហ្វីលីព សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]