ថៃ៖ អាចនិយាយបានថា កាលពីមុននេះ បានធ្វើឲ្យហ្វេនៗមួយចំនួន ចាប់អារម្មណ៍ទៅលើរឿងរ៉ាវរបស់ លោក Bird ដែលជាមិត្តប្រុស តារាស្រី Tangmo នៅពេលត្រូវបានគេទម្លាយថា រូបលោកមានសង្សារថ្មីហើយ ប៉ុន្តែ ក៏ត្រូវបានបដិសេដដោយម្ចាស់ខ្លួនផ្ទាល់។ 

ដោយឡែក ថ្មីៗនេះ រឿងរ៉ាវរបស់ Bird ក៏ត្រូវបានគេយកចិត្តទុកដាក់សាជាថ្មី ក្រោយពីមានអ្នក​ព័ត៌មាន​ ​បាន​និយាយ​ជាមួយនឹង​ម្តាយ​របស់ Tangmo អំពីបញ្ហារបស់ Bird ដែលក្នុងនោះដែរ អ្នកម្ដាយរបស់តារាស្រីរូបនេះ បានរៀបអំពីគូស្នេហ៍កូនស្រីខ្លួនថា​ Bird នៅតែដូចដើម ដោយមិនចង់បានអ្វីពីអ្នករាល់គ្នានោះទេ និងនៅតែគិតគូរអំពី Tangmo។ ហើយចំពោះរឿងសង្សារថ្មីនោះ អ្នកស្រីបានបញ្ជាក់ថា Bird នៅមិនទាន់មាននោះទេ​ ព្រមទាំងរៀបរាប់ពីចរិតស្លូតបូតរបស់ Bird ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺនៅពេលដែលម្ដាយ Tangmo ត្រូវបានគេសួរនាំអំពីរឿងចែកលុយនោះ អ្នកស្រីក៏បាននិយាយថា ខ្លួនក៏មានបំណងចែករំលែកជាមួយ Bird ដែរ ដោយចង់ឲ្យ​Bird​ យកលុយនោះ ​ទៅធ្វើអាវយឺតសម្រាប់លក់។ តែទោះជាយ៉ាងណា អ្នកស្រីបានបង្ហើបថា Bird មិនទទួលលុយនោះទេ ៕

ប្រភព៖ Thairath

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo
Bird
Tangmo និងគូស្នេហ៍
ម្ដាយTangmo
ម្ដាយTangmo
Tangmo និងគូស្នេហ៍
ម្ដាយTangmo និង Bird

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]