ថៃ៖ រូបភាពជាច្រើនសន្លឹក ទៅនឹងតារាសម្តែង ដ៏ល្បីឈ្មោះមួយលោក Tle Tanapol ត្រូវបានចែកចាយទៅនឹង ស្ថានភាពបច្ចុប្បន្នរបស់តារាប្រុសរូបនេះ​ដែលបានសម្រេចចិត្ត ទៅសាងផ្នួស ធ្វើជាភិក្ខុ ក្នុងវត្តមួយកន្លែងនៅប្រទេសថៃ។

យ៉ាងណាមិញ រូបភាពភ្ញាក់ផ្អើលទាំងនេះ បានធ្វើឲ្យមហាជន មានការនឹកស្មានមិនដល់ ក្រោយរូបលោក បានទម្លាក់អ្វីៗគ្រប់យ៉ាង ក្រោយពីចេញពីពន្ធនាគារភ្លាម មិនមានគម្រោងចូលវិលសិល្បៈវិញ តែបែរជា ជ្រើសរើសផ្លូវធម៌ កោរសក់ ពាក់ស្បង់ បួសជាលោកសង្ឃ អស់រយៈពេល ៥ខែមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា កាលពីចុងឆ្នាំ ២០១៧ ទៅលើតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ បានលួងឮអគ្គីសនីរបស់រដ្ឋ ប្រើប្រាស់នៅយាន្តដ្ឋានរបស់លោក ហេតុដូច្នេះ តារាប្រុសរូបនេះ បានជាប់ចោត ពីបទការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែ រូបលោកបានចូលខ្លួនទទួលស្គាល់កំហុស ទើបតុលាសម្រេចបន្ធូរទោស គិតត្រឹមដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ ៦ ខែវិញ៕

ប្រភព៖ today.line.me

សូមទស្សនារូបភាពខាងក្រោម៖

 Tle Tanapol
 Tle Tanapol
 Tle Tanapol បច្ចុប្បន្ន
 Tle Tanapol បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]