ភ្នំពេញ៖ បើនិយាយដល់តារាកំប្លែងស្រីអ្នកនាង អ៉ីត ជឿជាក់ថា ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់។ ដោយនាងបានប្រឡូកចូលវិស័យកំប្លែងអស់រយៈពេលជាច្រើនឆ្នាំ ហើយថែមទាំងទទួលបានប្រជាប្រិយភាពខ្លាំងទៀតផង។ ជាពិសេស នាងបានសាងកេរ្ដិ៍ឈ្មោះលើវិស័យសិល្បៈមករាប់ឆ្នាំ មានមហាជនស្គាល់ និងគាំទ្រច្រើនផងដែរ។

ពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញអ្នកនាង អ៉ីត បង្ហាញមុខមាត់កូនស្រីបង្កើតយ៉ាងស្រស់ស្អាតឲ្យមហាជនបានស្គាល់។ក្នុងនោះដែរ គេដឹងទៀតថា កូនស្រីតារារូបនេះក៏មានដុងសិល្បៈមិនចាញ់ម្ដាយប៉ុន្មានឡើយ ដោយនាងអាចសម្ដែង រាំ និងច្រៀងបានយ៉ាងពីរោះតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះកូនស្រីអ្នកនាង អ៉ីត បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើល ខណៈនាងបានដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាក្នុងកម្មវិធី Miss Teen International Cambodia 2023។ គួរបញ្ជាក់ផងដែរថា នាងឋិតនៅក្រុមទី១០ មានឈ្មោះ ង៉ា ស្រីណានហើយរង់ចាំមើលទាំងអស់គ្នា ថាតើនាងអាចយកឈ្នះក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធី Miss Teen International Cambodia 2023បានឬយ៉ាងណា៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង អ៉ីត និងកូនស្រី
អ្នកនាង អ៉ីត និងកូនស្រី
កូនស្រីអ្នកនាង អ៉ីត
កូនស្រីអ្នកនាង អ៉ីត
កូនស្រីអ្នកនាង អ៉ីត
កូនស្រីអ្នកនាង អ៉ីត
កូនស្រីអ្នកនាង អ៉ីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]