ថៃ៖ មួយរយៈចុងក្រោយនេះ សម្រាប់បវរកញ្ញា Engfa ដែលត្រូវបានគេស្គាល់ថាជា Miss Grand Thailand 2022 តែងជួបរឿងបញ្ហាឥតឈប់ឈរ ក៏ដូចជាត្រូវបានមហាជនមួយចំនួនរិះគ.ន់ មុននឹងឈានដល់ការប្រកួតក្នុងពេលខាងមុខនេះ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ Engfa ស្រាប់តែបានចេញមកធ្វើការ Live តាមរយៈ TikTok ដោយបាននិយាយទៅកាន់អ្នកគាំទ្រ និងបានធ្វើបច្ចុប្បន្នភាពអំពីសុខភាពរបស់ខ្លួន បន្ទាប់ពី នាងបានទៅជួបពេទ្យវិកលចរិត ហើយការធ្វើរោគវិនិច្ឆ័យបានរកឃើញថា បវរកញ្ញារូបនេះ កំពុងមានជំ.ងឺ.ធ្លា.ក់.ទឹកចិត្តរ៉ាំរ៉ៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ Engfa ក៏បានលាតត្រដាងដែរថា ជំ.ងឺរបស់នាង គឺដូចជាការរញ្ជួយ ឬបាត់បង់ច្រើនដង នៅក្នុងជីវិត ធ្វើឱ្យស្ថានភាពមិនអាចទទួលយកការពិតបាន ឬបោ.ក.ប្រាស់ខ្លួនឯង ខណៈដែលខាង វេជ្ជបណ្ឌិតបានប្រៀបធៀប ស្ថានភាពចិត្ត គឺប្រៀបដូចជាទឹកពេញកែវ ព្យាយាមកុំឲ្យហៀរចេញ បើមិនដូច្នេះទេ នាងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនជាធម្មតាបានទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]