ខេត្តបាត់ដំបង ៖ ឈា.មស្រែកស្បែកហៅ ក្រោយស៉ើបអង្កេតករណីស្ត្រីស្លា.ប់ក្នុងរថយន្តនៅផ្សារភូពុយ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាករណីឃា.តក.ម្ម ព្រោះភ្លើងប្រច័ណ្ឌ។

តាមចម្លើយរបស់ជនសង្ស័យលោក មាស ពេជ្របូរមី បានសារភាពថា ហេតុផលខ្លួនជ្រុ.លដៃសម្លា.ប់ស្ត្រីជនរងគ្រោះ ដោយសារតែភ្លើងប្រច័ណ្ឌ ដោយរូបនាងនិងខ្លួនមានទំនាក់ទំនងស្នេហាជាង៦ខែហើយ ដោយនៅថ្ងៃទី ១០ កញ្ញា ២០២២ នៅថ្ងៃកើតហេតុ ខ្លួនបានជិះតាមដានជនរងគ្រោះឈ្មោះ ឌីម សោភា បានផឹកស៊ីក្នុងហាងជាមួយមនុស្សប្រុស ក៏កើតក្តីប្រច័ណ្ឌ រួចក៏បានខលហៅជនរងគ្រោះបើករថយន្តមកយកខ្លួន នៅផ្ទះដើម្បីចេញក្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីមកដល់រថយន្ត បម្រុងនឹងទៅស៊ីផឹកបន្តទៅហើយ ស្រាប់តែ ជនរងគ្រោះជេ.រប្រមាថខ្លួននិងគម្រាមប្តឹងនោះ ក៏កើតជាកំហឹ.ងបន្ថែមទាំងភ្លើងប្រច័ណ្ឌទៀតនោះ ក៏ច្រ.បា.ច់.កជនរងគរោះ រហូតដល់ដា.ច់ខ្យល់។

តួយ៉ាង ក្រោយល្បីថាជនរ.ងគ្រោះ ត្រូវជនសង្ស័យសម្លា.ប់ព្រោះតែ ភ្លើងប្រច័ណ្ឌមានជនទី៣នោះ ស្រាប់តែប្អូនស្រីជនរ.ងគ្រោះ ចេញមុខបកស្រាយយ៉ាងដូច្នេះថា ៖ 

Srey Mach

គួរបញ្ជាក់ផងដែរ  ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានច្រកព្រំដែនប្រទេសថៃ ដែលជនសង្ស័យបម្រុងនឹងរត់គេច នៅថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជនរងគ្រោះ
ជនសង្ស័យ
សំណេរប្អូនស្រី ជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]