កូរ៉េខាងត្បូង៖ តារាសម្ដែង Park Min Young កំពុងត្រូវបានគេរាយការណ៍មកថា តារាស្រីរូបនេះ មានទំនាក់ទំនងស្នេហាជាមួយ Kang Jong Hyun ដែលជានាយកប្រតិបត្តិរូបិយប័ណ្ណរូបិយប័ណ្ណ កូរ៉េដ៏ល្បីល្បាញម្នាក់។

យោងតាមកាសែត Dispatch កាលពីថ្ងៃទី ២៨ ខែកញ្ញា បានចេញផ្សាយរូបថតជាច្រើនសន្លឹក របស់តារាសម្តែង Park Min Young ដើរលេងជាមួយលោក Kang Jong Hyun ដោយតាមប្រភពជិតស្និទ្ធ បានឲ្យដឹងថា នាយកប្រតិបត្តិ បានតាមតារាស្រីរូបនេះ អស់រយៈពេលជាយូរមកហើយ ថ្មីៗនេះ ពួកគេបានចាប់ផ្តើមទំនាក់ទំនងស្នេហាជាផ្លូវការ ដែលក្នុងនោះ ក្រុមគ្រួសារនៃភាគីទាំងពីរ បានគាំទ្រពួកគេទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបថតជាច្រើនសន្លឹក ដែលបង្ហោះដោយ Dispatch បង្ហាញថា ជាច្រើនថ្ងៃជាប់ៗគ្នា Park Min Young បានទៅផ្ទះមិត្តប្រុស ឬចេញទៅក្រៅជាមួយគ្នា បន្ទាប់មកត្រូវបានមិត្តប្រុសជូនមកផ្ទះ ទាំងយប់ជ្រៅថែមទៀត។ ក្នុង​ពេល​ណាត់​ជួប​តារា​សម្ដែង​ទាំង​អស់​ បាន​ពាក់​ម៉ាស់​បិទ​បាំង​ដោយ​ប្រុងប្រយ័ត្ន។ ទន្ទឹមនឹងនេះ Kang Jong Hyun មិនខ្លាចក្នុងការបង្ហាញមុខរបស់លោកនោះទេ។

តែយ៉ាងណាក្តី តារា​សម្ដែង Park Min Young មិន​បាន​ឆ្លើយ​តប​នោះទេ Dispatch បាន​បញ្ចេញ​រូបថត​ណាត់​ជួប​ជា​បន្តបន្ទាប់ របស់អ្នកទាំងពីរ។

តារាសម្តែង Park Min Young ជាតារាសម្តែងមួយរូប ដែលត្រូវបានទស្សនិកជន ស្រលាញ់ចូលចិត្ត តាមរយៈរឿងភាគជាច្រើន ដូចជារឿង «Family is No.1» «City Hunter» «Secretary Kim» «What's wrong with Secretary Kim» «I will come» ជាច្រើនទៀត៕

ប្រភព៖ n.news.naver.

សូមទស្សនារូបភាពខាងក្រោម៖

Park Min Young
Park Min Young
Park Min Young និង CEO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]