ហុងកុង៖ ឈានចូលសិល្បៈជាច្រើនឆ្នាំ រហូតមកទល់នឹងសព្វថ្ងៃនេះ តារាសម្ដែងជើងចាស់ Andy Lau នៅតែជាទីពេញនិយមសម្រាប់ទស្សនិកជនទាំងឡាយ ដោយពួកគេបានមើលឃើញពីទេពកោសល្យ ក៏ដូចជារូបសម្រស់ដ៏ស្រស់សង្ហា វ័យក្មេង របស់តារាប្រុសរូបនេះ ផងដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងទៅនេះ គឺជាពេលមួយដែល តារាសម្ដែង លោក Andy Lau បានឈានចូលវ័យ ៦១ ឆ្នាំ ប៉ុន្តែមនុស្សជាច្រើននៅតែគិតថា ស្ទីល និងភាពឆើតឆាយរបស់តារាសម្តែងរូបនេះ នៅតែមិនមានភាពប្រែប្រួលនោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ លោក Andy Lau ក៏បានបង្ហាញពីទម្លាប់មួយចំនួន ដែលរូបលោកបានរក្សាអស់ជាច្រើនទសវត្សមកហើយ ហើយវាក៏ជាវិធីដ៏សំខាន់មួយ ក្នុងការជួយឲ្យតារាប្រុសរូបនេះ​ អាចរក្សាទម្រង់របស់ខ្លួនបានទៀតផង។ ក្នុងនោះដែរគឺមានដូចជា៖

១. កុំផឹកភេសជ្ជៈត្រជាក់៖ តារាសម្ដែង Andy Lau បានបង្ហាញថា ខ្លួនលោកស្ទើរតែមិនផឹកភេសជ្ជៈត្រជាក់ក្នុងរយៈពេល ៣០ ឆ្នាំមុន ដោយ​បាន​ជំនួស​វា​ ដោយ​ភេសជ្ជៈ​ក្តៅ​ឧណ្ហៗ ដើម្បី​ជួយ​បង្កើន​ចរន្ត​.ឈា.ម។

២. កុំបរិភោគអាហារ បន្ទាប់ពីម៉ោង ១៩ៈ០០៖ លោក Andy Lau កម្រញ៉ាំអាហារពេលល្ងាច ក្រោយម៉ោង ១៩ៈ០០ គឺដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់រាងកាយក្នុងការរំលាយអាហារ បំប្លែងថាមពល និងជៀសវាងការប្រមូលផ្តុំជាតិខ្លាញ់លើស។ 

៣. ញ៉ាំអាហារបួស៖ ម្តងម្កាលតែប៉ុណ្ណោះ ដែលតារាប្រុសរូបនេះ ញ៉ាំតែសាច់មាន់ និងឈីស​ ក្នុងបរិមាណតិចតួចដើម្បីរក្សាតុល្យភាពអាហារូបត្ថម្ភ និងធានាថាមពលនៅពេល កំពុងថតរឿងជាច្រើនម៉ោង។ ហើយជាធម្មតា អាហារពេកព្រឹកមានដូចជា ទឹកដោះគោជូរ និង Oats ចំណែកអាហារពេលល្ងាច គឺភាគច្រើនជាបន្លែស្រស់ និងផ្លែឈើ។

៤. ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ៖ ទម្លាប់​នៃ​ការ​ហាត់ប្រាណ​ក៏​ជួយ​ឱ្យ​តារាប្រុសរូបនេះ ​មាន​សុខភាព​ល្អ និងពន្យឺត​ភាព​ចាស់​នៃ​រាង​កាយ​៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]