គ្នាយើងតែងគិតថា ការចិញ្ចឹមកូនតែឯង ច្រើនតែផ្ដល់ផលអវិជ្ជមានដល់ក្មេង ទាំងបញ្ហារឿងលុយកាក់ និងការផ្ដល់វេលាដល់កូនជាដើម។ ប៉ុន្តែ តាមពិតទៅ កូនដែលធំធាត់ឡើងក្រោមការចិញ្ចឹមបីបាច់តែពីម៉ាក់ ឬប៉ាតែម្នាក់ ក៏អាចទទួលបានគុណប្រយោជន៍មួយចំនួនដូចគ្នា។
១. បង្កើនភាពជិតស្និទ្ធរវាងកូននឹងប៉ា ឬម៉ាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ការចំណាយពេលនៅតែពីរនាក់កូន អាចជួយបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ និងរឹងមាំ ជាងការចិញ្ចឹមកូនជាមួយនឹងដៃគូទៅទៀត ពីព្រោះថាប៉ា ឬម៉ាក់កំពុងដើរតួនាទីដ៏សំខាន់នៅក្នុងជីវិតរបស់កូន និងមានផ្នែកមួយដែលមិនអាចខ្វះបាន។
២. ចែករំលែកទំនួលខុសត្រូវ
ពិតណាស់ ការបែងចែកភារកិច្ច និងទំនួលខុសត្រូវប្រចាំថ្ងៃនៅក្នុងគ្រួសារ មានសារៈសំខាន់ណាស់ពីព្រោះចំណុចនេះ អាចឲ្យកូនដឹងពីតម្លៃនៃការទទួលខុសត្រូវទាំងនោះ ព្រមទាំងមានមោទកភាពចំពោះកិច្ចការប្រចាំថ្ងៃរបស់ខ្លួនថែមទៀតផង។
៣. រៀនវិធីដោះស្រាយជម្លោះ
ទន្ទឹមនឹងនេះដែរ ក្មេងដែលរស់នៅជាមួយតែប៉ា ឬម៉ាក់ អាចឃើញជំនាញសម្របសម្រួលជម្លោះដោយផ្ទាល់។ ដូច្នេះហើយ ក្មេងអាចចូលរួម និងសហការនៅក្នុងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។ ជាងនេះទៅទៀត កូនក៏អាចប្រឈមនឹងការខកចិត្តតាំងពីក្មេង ដោយតម្រូវឲ្យពួកគេមានភាពរឹងមាំផ្នែកខាងផ្លូវចិត្ត និងមិនងាយបាក់ទឹកចិត្ត ទោះជាជួបបញ្ហាមួយចំនួននៅក្នុងជីវិតយ៉ាងណាក្ដី។
៤. ដឹងថាខ្លួនជាអាទិភាពចម្បងក្នុងគ្រួសារ
មួយវិញទៀត កូនដែលចិញ្ចឹមបីបាច់ដោយម៉ាក់ ឬប៉ាតែឯង យល់ដឹងយ៉ាងច្បាស់ថា ខ្លួនជាអាទិភាពចម្បងនៅក្នុងគ្រួសារ បើទោះជាអ្នកផ្សេងទៀត មិនផ្ដល់តម្លៃឲ្យយ៉ាងណាក៏ដោយ។ គំនិតវិជ្ជមានមួយនេះ អាចជួយឲ្យក្មេងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមនឹងបញ្ហា ឬឧបសគ្គនានាដែលកើតឡើងនៅក្នុងសង្គមសព្វថ្ងៃនេះ ប្រកបដោយសុទិដ្ឋិនិយម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]