ពោធិ៍សាត់ ៖ ដូចដែលដឹងស្រាប់ហើយ បើទោះបីពេលនេះ មិនសូវចេញមុខមាត់លើកញ្ចក់ទូរទស្សន៍តាមការប្រគុំតន្ត្រីច្រើនក្តី តែប្រជាប្រិយភាពរបស់តារាចម្រៀង អ៊ីណូ មិនស្រកស្រុតទាល់តែសោះ ដោយហ្វេនៗភាគច្រើនល្បីថា តារាចម្រៀងរូបនេះ នៅក្រៅឆាករួសរាយគួរឲ្យស្រឡាញ់ជាខ្លាំង។
ទន្ទឹមនឹង ការមមាញឹកលើមុខជំនួញច្រើនមុខ ជាហេតុធ្វើឲ្យតារាប្រុសរូបនេះ មានពេលទំនេរបន្តិចបន្តួចប៉ុណ្ណោះ ក្នុងការចេញច្រៀងតាមការប្រគុំតន្រ្តី ដោយថ្មីៗនេះ រូបលោក ត្រូវចេញទៅច្រៀងនៅក្នុងរីស៊តតាលោសែនជ័យ ក្នុងទឹកដីខេត្តពោធិ៍សាត់ ទទួលបានការស្វាគមន៍ពី ប្រជាជននៅទីនោះយ៉ាងកុះករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសទៅទៀត គេឯងឃើញវីដេអូដំបូង ខំតែភ័យស្មានតែតារាចម្រៀងរូបនេះ ជួបបញ្ហាអ្វី ព្រោះមានសមត្ថកិច្ចព្រោងព្រាតនៅទីនោះ ការពិតចេញច្រៀងនៅខេត្តម្តងនេះ តារាប្រុស អ៊ីណូ ត្រូវប៉ូលីសអមជាប់ការពារសុវត្ថិភាពមិនចាញ់គីឡូតារាលំដាប់ប្រទេសប៉ុន្មានឡើយ ជាពិសេស មានអ្នកគាំទ្រនៅសុំថត និងចូលរួមភ្លូកទឹកភ្លូកដី ហ៊ឹកហ៊ាក់មិនធម្មតាឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]