ថៃ៖ នាយករដ្ឋមន្ត្រីស្តីទី លោកឧត្តមសេនីយ៍ Prawit Wongsuwan បានទៅដល់ខេត្ត Phetchabun កាលពីថ្ងៃអាទិត្យ ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណៈទឹកជំនន់ជាមុន ខណៈដែលព្យុះទីហ្វុង Noru ដ៏ខ្លាំងមួយបានបោកបក់មកកាន់ ប្រទេសថៃ នៅថ្ងៃស្អែកនេះ។

ព្យុះសង្ឃរា Noru ត្រូវបានគេព្យាករណ៍ថានឹង វាយលុកលើប្រទេសវៀតណាមនៅថ្ងៃអង្គារ មុនពេលមកដល់ក្នុងភាគខាងជើង និងឦសានប្រទេសថៃមួយ ឬពីរថ្ងៃក្រោយ ហើយខេត្តដែលអាចរងនូវ ការវាយប្រហារមានដូចជាខេត្ត Ubon Ratchathani និងខេត្ត Amnat Charoen។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត មន្ត្រីមូលដ្ឋានត្រូវបានប្រាប់ឱ្យសម្របសម្រួល ជាមួយនាយកដ្ឋានធារាសាស្ត្រ និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត និងរៀបចំការរំដោះទឹកចេញពីទំនប់ ដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងពីព្យុះ ហើយត្រូវ​បាន​ដាក់​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ​និង​ការ​បង្ហូរ​ទឹក​ជៀសវាងការជន់លិច​៕

ប្រភព៖ Phnom Penh Post

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]