រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនភាគច្រើនប្រាកដជាបានស្គាល់ កូនចិន២រូបដែលផ្តើមការងារជាតួសម្តែងក្នុងវីដេអូខ្លីលើហ្វេសប៊ុក រហូតដល់ទទួលការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ទាំងរូបសម្រស់និងទេពកោសល្យក្នុងការសម្តែង ជាពិសេសគឺការប្រើប្រាស់ភាសាខ្មែរបានយ៉ាងប្រសើរ នោះគឺ កញ្ញា លីអ៉ីន និង​លោក សុភ័ក្ត្រ

តួយ៉ាង តាំងពីទទួលបានការគាំទ្រលើបណ្តាញសង្គមរួចមក អ្នកទាំងពីក្តោបឱកាសការងារជាតារាម៉ូដែល និងតារាសម្តែងក្នុងស្បតពាណិជ្ជកម្មយ៉ាងច្រើន បូករួមនឹងការសម្ភាសលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីល្បីនានាថែមទៀតផង គួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែពេលនេះ កញ្ញា លីអ៉ីន ធ្វើឲ្យហ្វេនៗជាច្រើននាំគ្នារំភើបជំនួស ក្រោយទំព័រហ្វេសប៊ុកហាងថតរូបល្បីឈ្មោះ «Image Hunter Photography» ទម្លាយរូបភាពPre-Weddingរបស់តារាស្រីរូបនេះ ជាមួយនឹងសារអបអរសារទេថា «Crush អ្នកណាខ្លះ Ly En ជិតចូលរោងការហើយ CONGRATULATIONS»។

អ្វីដែលធ្វើឲ្យមហាជនសរសើរមិនផុតពីមាត់នោះគឺ ជាកូនចិនក្តី តែដោយក្តីស្រឡាញ់វប្បធម៌ខ្មែរ រូបនាងនិងអនាគតស្វាមី ជ្រើសរើសតុបតែងខ្លួនក្នុងឈុតប្រពៃណី ឃើញហើយពិតជាគួរឲ្យទាក់ទាញ សាកសមគ្នាឥតទាស់ ជាហេតុធ្វើឲ្យអ្នកទាំងពីរកាន់តែស្រស់ស្អាតស្រស់សង្ហាទ្វេដង ជាមួយគ្នានេះ ហ្វេនៗនាំគ្នាជូនពរឲ្យIdolស្រឡាញ់គ្នាដល់ចាស់កោងខ្នង និងរស់នៅដោយមានសុភមង្គល៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា លីអ៉ីន 
កញ្ញា លីអ៉ីន 
កញ្ញា លីអ៉ីន និងលោក សុភ័ក្ត្រ
កញ្ញា លីអ៉ីន 
កញ្ញា លីអ៉ីន និងអនាគតស្វាមី
កញ្ញា លីអ៉ីន និងអនាគតស្វាមី
កញ្ញា លីអ៉ីន និងអនាគតស្វាមី
កញ្ញា លីអ៉ីន និងអនាគតស្វាមី
កញ្ញា លីអ៉ីន និងអនាគតស្វាមី
កញ្ញា លីអ៉ីន និងអនាគតស្វាមី
កញ្ញា លីអ៉ីន និងអនាគតស្វាមី
កញ្ញា លីអ៉ីន និងអនាគតស្វាមី
កញ្ញា លីអ៉ីន និងអនាគតស្វាមី

ប្រភពរូបភាព ៖ Image Hunter Photography

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]