ភ្នំពេញ៖ អាចនិយាយបានថាកម្មវិធី Miss Teen International Cambodia កំពុងបើកឱកាសជាថ្មីម្ដងទៀតសម្រាប់ប្អូនៗនារីដាក់ពាក្យចូលរួមប្រកួតនៅដើមឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ថ្មីៗនេះកម្មវិធី Miss Teen International Cambodia បានបង្ហោះរូបបេក្ខនារីជាច្រើនរូប ដែលបានជាប់វគ្គជម្រុះដំបូង អាចមានសិទ្ធិទៅកាន់វគ្គសម្ភាសន៍ជាមួយគណៈកម្មការ។ 

យ៉ាងណាមិញ កាលពីម្សិលមិញនេះ នៅក្នុងផេក Miss Teen International Cambodia បានបង្ហោះរូបភាពបេក្ខនារីក្រុមទី១២ដែលជាប់ជាបន្តទៀត។ ក្នុងនោះដែរ គេឃើញមានបេក្ខនារីម្នាក់ ត្រូវបានគេស្គាល់ជាតារាTikTokល្បីមួយរូបនាពេលបច្ចុប្បន្ននេះ ហើយនាងមានឈ្មោះ គីម យ៉ាយ៉ា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ កញ្ញា គីម យ៉ាយ៉ា បច្ចុប្បន្នកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម ជាពិសេសTikTokតែម្ដង។ក្នុងនោះដែរ គ្រប់វីដេអូរបស់នាងទទួលបានការចុចឡាច និងចូលមើលរហូតដល់ខ្ទង់លានឯណោះ។ តួយ៉ាង ប្រិយមិត្តរង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើនាងអាចនឹងក្លាយជាម្ចាស់ជ័យលាភី Miss Teen International Cambodia 2023បានឬយ៉ាងណា៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា គីម យ៉ាយ៉ា
កញ្ញា គីម យ៉ាយ៉ា
កញ្ញា គីម យ៉ាយ៉ា
កញ្ញា គីម យ៉ាយ៉ា
កញ្ញា គីម យ៉ាយ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]