តៃវ៉ាន់៖ មិនត្រឹមតែភាពល្បីល្បាញ នៅក្នុងការងារសិល្បៈរបស់ តារាសម្ដែង Ruby Lin តែប៉ុណ្ណោះ តែរូបនាងក៏បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ទៅលើជីវិតរស់នៅក្នុងគ្រួសារបស់ខ្លួន ជាមួយស្វាមី រួមទាំងកូនស្រី ក្រោយពីបានសាងសុភមង្គល ជាច្រើនឆ្នាំ។

ដោយឡែក ថ្មីៗនេះ នៅក្នុងឱកាសនៃការចូលរួមព្រឹត្តិការណ៍សម្ពោធកម្មវិធីមួយ តារាស្រីរូបនេះ ក៏បានបង្ហាញខ្លួនយ៉ាងទាក់ទាញ ព្រមជាមួយនឹងការលើកឡើងអំពីកម្មវិធី ដែលត្រូវ​ធ្វើ​ដំណើរ​ទៅ​បោះ​ជំរុំ​ រយៈពេល​ពីរ​ថ្ងៃ​មួយ​យប់​របស់​ក្រុម​នារី ដែលនឹងត្រូវផ្លាស់ទីលំនៅជាមួយគ្នា ទាំងរៀបចំតង់ ក៏ដូចជា ធ្វើម្ហូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ អ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុត តារាស្រី Ruby Lin ក៏បានបង្ហើបពីរឿងរ៉ាវនៅក្នុងគ្រួសារនាង ដែលបាននិយាយថា កូនស្រីរបស់ខ្លួន បានយំ នៅពេលដែលម្តាយទៅថតរឿង២ថ្ងៃ ហើយមិនបានត្រលប់មកវិញទាំងយប់ ទៀតផង។ តែទោះជាយ៉ាងណា នៅពេលដែលបានសួរនាំដល់ស្វាមី ថាតើមានប្រតិកម្មយ៉ាងណានោះ នាងបានលេងសើចថា ស្វាមីខ្លួនពិតជាសប្បាយចិត្ត ដែលមានឱកាសដើរលេងជាមួយមិត្តភក្តិ ព្រមជាមួយនឹងការបញ្ជាក់ថា ប្តីរបស់នាង មិនដែលជ្រៀតជ្រែកក្នុងការងាររបស់ខ្លួន នោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]