ភ្នំពេញ៖ ដោយសារតែកំណើនប្រជាជនមានការកើនឡើង បណ្តាលឲ្យមានតម្រូវការបរិភោគសាច់នៅលើទីផ្សារមានការកើនឡើងខ្ពស់ កត្តាទាំងនេះបានជំរុញអោយ វិស័យចិញ្ចឹមជ្រូកក្លាយជាឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ ដើម្បីបំពេញតម្រូវការលូតលាស់ទាំងនេះ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានផ្តល់ឱកាសសម្រាប់ទទួលដៃគូរសហការ ដែលចាប់អារម្មណ៌ចិញ្ចឹមជ្រូកជាមួយក្រុមហ៊ុនបន្ថែម ដើម្បីកាត់បន្ថយការនាំចូល ខណៈពេលបច្ចុប្បន្នជ្រូកកំពុងមានតម្រូវការច្រើននិងមានតម្លៃខ្ពស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស អាជីវកម្មការចិញ្ចឹមជ្រូក(Swine Business )ជាអាជីវកម្មដ៏សំខាន់មួយរបស់CPFដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៩ មកម្លេះដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ នៅក្នុងប្រទេសកម្ពុជា។
លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និង ការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះ បានគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ ។
Mr. Damnoen Langrabum (Vice President) ប្រធានក្រុមប្រឹក្សាភិបាលរង នៃអាជីវកម្មការចិញ្ចឹមជ្រូក (Swine Business) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖
* ការបង្កើនការបង្កាត់ពូជ (Improve Breed)
ការជ្រើសរើសពូជសត្វយកមកចិញ្ចឹមមានសារៈសំខាន់ណាស់ សំរាប់ក្រុមហ៊ុន CP មានក្រុមការងារដែលជាបុគ្គលិកផ្នែកពេទ្យសត្វប្រឹក្សាជាច្រើនទាក់ទងនឹងការជ្រើសរើសពូជ ដើម្បីអោយជ្រូកមានសុខភាពល្អ លូតលាស់លឿន ផ្តល់ទិន្នផលខ្ពស់ ធន់នឹងជំងឺ និងមានគុណភាពល្អ ។
* ការគ្រប់គ្រងចំណី និងទឹក (Feed and water management)
ការជ្រើសរើសចំណីដល់ត្រឹមត្រូវសំរាប់ការចិញ្ចឹមសត្វជាគន្លឹះមួយដ៏ជោគជ័យ កត្តាដែលត្រូវយកចិត្តទុកដាក់ ចំណីត្រូវតែមានអាហារូបត្ថម្ភគ្រប់គ្រាន់ ការផ្តល់ចំណីតាមកម្មវិធីនឹងតាមអាយុកាលនីមួយៗនៃសត្វ។
* ការគ្រប់គ្រងកសិដ្ឋាន និងនិរន្តរភាព (Farm Management and sustainability)
ការគ្រប់គ្រងល្អនឹងជួយបង្កើនប្រសិទ្ធភាព ថែមទាំងកាត់បន្ថយការបាត់បង់ទិន្នផលផងដែរ ដើម្បីទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងដ៏ល្អគឺត្រូវមានកម្មវិធីចាក់វ៉ាក់សាំងត្រឹមត្រូវ ការគ្រប់គ្រងជីវសុវត្ថិភាព កម្មវិធីតាមដានសុខភាពរបស់សត្វ និងការគ្រប់គ្រងបរិស្ថាន។ លើសពីនេះ កសិករចាំបាច់ត្រូវតែប្រឹក្សាជាមួយពេទ្យសត្វបន្ថែមអំពីបច្ចេកទេស។
កាលពីឆ្នាំមុនក្រុមហ៊ុន បានចុះទៅសំភាសន៍អតិថិជនដែលជាដៃគូរសហការរបស់កសិដ្ធានចិញ្ចឹមជ្រូកសាច់និងជ្រូកពូជនៅ ខេត្តតាកែវ៖
ការសហការចិញ្ចឹមសត្វជាមួយ ក្រុមហ៊ុន ស៊ីភី ខេមបូឌា អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារដែលជាបុគ្គលិក និង ពេទ្យសត្វរបស់ក្រុមហ៊ុនចុះទៅ ប្រឹក្សាពីបច្ចេកទេសនៃការចិញ្ចឹម និងការធ្វើទីផ្សារផងដែរ។ លើសពីនេះទៅទៀតអតិថិជន នឹងទទួលបានការផ្គត់ផ្គង់នូវសេវាកម្មចិញ្ចឹមជាច្រើនបន្ថែមទៀតរួមមាន ការផ្តល់ពូជសត្វ ចំណីសត្វ និង ថ្នាំសង្កូវ ។
១.លក្ខខណ្ឌ អតិថិជនចង់សហការជាមួយក្រុមហ៊ុនក្នុងអាជីវកម្មការចិញ្ចឹមជ្រូក (Swine Business) ៖
» អតិថិជនត្រូវមានទីតាំងក្នុងការធ្វើកសិដ្ធានច្បាស់លាស់ (មិននៅទីប្រជុំជន មានផ្លូវចេញចូល ងាយស្រួលដឹកជញ្ជូនចំណីនិងសត្វ មានប្រព័ន្ធទឹក ភ្លើង ។ល។)
» មានអ្នកគ្រប់គ្រងច្បាស់លាស់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលក្រុមហ៊ុនប្រគល់ជូន កំលាំងពលកម្មក្នុងការថែទាំ
» សំភារៈប្រើប្រាស់ក្នុងការចិញ្ចឹមជ្រូក (ទិញចាយលុយសុទ្ធក៏បាន ជំពាក់ក្រុមហ៊ុនក៏បាន)
» ឯកសារភ្ជាប់ (អត្តសញ្ញាណ-ប័ណ្ឌ សៀវភៅគ្រួសារ សៀវភៅគណនីធនាគារ)
» បង្កើតឈ្មោះក្នុងក្រុមហ៊ុនបាន (CV code)
២. អត្ថប្រយោជន៍ដែលដៃគូរទទួលបានពីក្រុមហ៊ុន
» ក្រុមហ៊ុនផ្តល់ជូនទៅកាន់ដៃគូសហការដូចជា ផ្តល់ជា ពូជ ចំណី ថ្នាំ វ៉ាក់សាំង
» ក្រុមហ៊ុនមានភ្នាក់ងារដែលជាបុគ្គលិកផ្នែកពេទ្យសត្វជួយអោយប្រឹក្សាពីបច្ចេកទេសចិញ្ចឹម
» ក្រុមហ៊ុនមានអ្នកបច្ចេកទេសជួយត្រួតពិនិត្យពេលកំពុងសាងសង់ទ្រុង
» ខាងក្រុមហ៊ុនជាអ្នករកទីផ្សារ និងចាប់ជ្រូកមកវិញ
» ផលតបស្នងដែលកសិករទទួលបានក្នុងតម្លៃសមរម្យ
ដូចនេះ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៌ ក្នុងការសហការចិញ្ចឹមជ្រូក ជាមួយក្រុមហ៊ុន អាចទាក់ទងមកកាន់ក្រុមហ៊ុនស៊ីភីបានដោយព័ត៌មានបន្ថែមសូមទាក់ ទងទូរស័ព្ទលេខ ៖012 308 417 Email៖ [email protected] ហ្វេសប៊ុក CP Cambodia Co.,Ltd ឬសូមអញ្ជើញទៅកាន់សាខា CPF ដែលនៅជិតលោកអ្នកបំផុត។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]