ចិន៖ អាចនិយាយបានថា ប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីបានលែងលះគ្នារួចមក តារាសម្ដែង Yang Mi ហាក់ត្រូវបានមនុស្សជាច្រើន ធ្វើការរិះគន់ជាច្រើនដង ថា ជាម្តាយដែលមិនចេះខ្វល់ខ្វាយ និងគ្មានទំនួលខុសត្រូវ ចំពោះកូនស្រី ខណៈបានប្រគល់សិទ្ធិមើលថែ កូនស្រីទៅអតីតស្វាមី ក្នុងឆ្នាំ ២០១៨។ ប៉ុន្តែ មុនការរាតត្បាតជំ.ងឺកូវីដ១៩ តារាស្រីរូបនេះ នៅតែឆ្លៀតឱកាសទៅមករវាងហុងកុង និងដីគោក ដើម្បីសួរសុខទុក្ខកូនស្រី។
ជាពិសេស ក្នុងបទសម្ភាសន៍មួយ តារាស្រី Yang Mi បាននិយាយថា នាងមិនខ្លាចនឹង ការខិតខំប្រឹងប្រែងនោះទេ ដើម្បីចង់ឱ្យជីវិតរបស់នាង មានជីវភាពធូរធារ ក៏ដូចជា ចង់នាំកូនស្រីរបស់ខ្លួន ទៅទីក្រុងប៉េកាំង ដើម្បីចាប់ផ្តើមជីវិតថ្មី និងទទួលបានបរិយាកាសសិក្សាដ៏ល្អបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា នៅក្នុងក្រសែភ្នែកអ្នកខាងក្រៅ តារាស្រីរូបនេះ ប្រហែលមិនមែនជាអ្នកម្តាយដ៏ល្អទេ ដោយរូបនាងឧស្សាហ៍រវល់ជាមួយការងារ ហើយមិនអាចឆ្លៀតពេលទៅកំដរកូនស្រីបាន។ ប៉ុន្តែនៅពេលមួយ ដែល Yang Mi ត្រូវបានគេសួរនាំថាតើ មានប្រាក់ចិញ្ចឹមកូនស្រីប៉ុន្មានក្នុងមួយខែនោះ តារាស្រីរូបនេះ បានលើកឡើងថា នាងនៅមិនទាន់ជាអ្នកមានទេ ដូច្នេះនាងអាចផ្ញើឲ្យកូនស្រី បានត្រឹមចំនួនកំណត់ គឺត្រឹមខ្ទង់ ៧លេខ តែប៉ុណ្ណោះ ដែលជាចំនួនមួយមិនតិច នោះទេ។
លើសពីនេះ បើនិយាយដល់រឿងការងារ ក៏ដូចជាទ្រព្យសម្បត្តិនោះ មានប្រភពដ៏ល្បីមួយ បានបង្ហើបថា តារាស្រីរូបនេះ កំពុងកាន់កាប់ទ្រព្យសម្បត្តិប្រហែល ៦០០ លានដុល្លារអាមេរិក ព្រមទាំងជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន ១០ ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]