ថៃ៖ មនុស្សជាង ៤ពាន់នាក់នៅក្នុងខេត្ត Ubon Ratchathani ភាគឦសានរបស់ប្រទេសថៃ ត្រូវបានជម្លៀសចេញ ខណៈដែលព្យុះត្រូពិច Noru បានបោកបក់មកលើតំបន់នេះ នៅលើ​ប្រទេស​ថៃ ​កាល​ពី​យប់​មិញ។

តាមប្រភព នាយកដ្ឋាន​ឧតុនិយម​និយាយ​ថា កម្លាំងខ្យល់​បក់​ខ្លាំង ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បោកបក់​មក​លើ​ តំបន់ភាគឦសាននៃប្រទេសថៃ ងាយនឹងកើតមាន ជំនន់ទឹកភ្លៀងយ៉ាងទូលំទូលាយ មន្ត្រីដែលបញ្ជាក់ថា ខណៈកម្ពស់ទឹកទន្លេនៅតាមតំបន់ក្នុង ភាគភាគឦសានប្រទេសថៃ បានឡើងខ្ពស់ស្រាប់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងហោចណាស់ខេត្តចំនួន ១២ នៅតំបន់ភាគខាងជើង និងឦសានបានជួបប្រទះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ចាប់តាំងពីសប្តាហ៍មុន ដែលទឹកទន្លេ Mun ឆ្លងកាត់ស្រុកចំនួន ៨ នៅភាគឦសាន ត្រូវបានហក់ឡើងគួរឲ្យកត់សម្គាល់ ធ្វើឲ្យទឹកទន្លេដែលហក់ឡើងហួសច្រាំងទន្លេ បង្កឱ្យជន់លិចភូមិ និងដីស្រែក្នុង ស្រុកចំនួន ១៤ ដែលជម្រុញឱ្យមានការជម្លៀសអ្នកស្រុក ថែមទាំងដី​ស្រែ​ចម្ការ​ជាង ៩៩.០០០ រ៉ៃ បាន​រង​ការ​ខូច​ខាត​អស់​ហើយ៕

ប្រភព៖ hethaiger.com

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]