តៃវ៉ាន់៖ កាលពីថ្ងៃទី ២៨ ខែកញ្ញាកន្លងទៅនេះ យោងតាមសារព័ត៌មាន ETtoday បានលើកឡើងពី ពិធីការិនី Dee Hsu ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីរបស់ តារាស្រី Barbie Hsu បានចូលរួមក្នុងកម្មវិធីពាណិជ្ជកម្មមួយ និងបានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ចែករំលែកពីជីវិតរៀបការរបស់ បងស្រី នាង Barbie Hsu ។
ក្នុងនោះដែរ ប្អូនស្រីរបស់ Barbie Hsu បាននិយាយរៀបរាប់ថា Barbie Hsu និង លោក DJ Koo កំពុងជួបប្រទះនឹង ជីវិតប្ដីប្រពន្ធថ្មីថ្មោងដ៏ផ្អែមល្ហែម ព្រមទាំងចាត់ទុកអ្នកទាំងពីរ ដូចជាគូស្នេហ៍វ័យក្មេង ដែលទើបតែផ្ដើមស្នេហ៍គ្រាដំបូង ខណៈដែល លោក DJ Koo តែងតែសម្តែងមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងបង្ហាញក្តីស្រឡាញ់ចំពោះភរិយា ជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ប្អូនស្រីរបស់តារាស្រី Barbie Hsu ក៏បានបន្តថា បងស្រីរបស់ខ្លួន មិនចូលចិត្តចេញទៅក្រៅទេ ហើយខណៈពេលដែល នាងមិនបាននៅមើលថែកូនទាំងពីរនោះ នាងក៏មានពេលទំនេរលំហែ គេងលើគ្រែ មើលកុន និងញ៉ាំអាហារ។
ជាពិសេស រាល់ពេលដែល Barbie Hsu ចង់ក្រោកពីដំណេក នាងនឹងហៅស្វាមីរបស់ខ្លួន មកលើកនាងឡើង។ ហើយប្រសិនបើនាងត្រូវការអ្វីនោះ ស្វាមីរបស់នាង នឹងបម្រើនាង ទៀតផង ព្រមជាមួយនឹងការលើកឡើងថា នាងត្រូវបានស្វាមីមើលថែ ដូចជាព្រះនាងម្ចាស់ ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]