ភ្នំពេញ៖ JaiKonTV ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ គិតមកដល់ពេលនេះគឺមានរយៈពេល ៦ឆ្នាំហើយ JaiKonTV ក៏សូមថ្លែងអំណរគុណទៅដល់ប្រិយមិត្តដែលបានគាំទ្រកម្មវីធីចាប់តាំងពីបង្កើតឡើងរហូតមក JaiKonTV នឹងខិតខំប្រឹងប្រែងបន្ដនាំមាតិកាថ្មីៗផ្សេងទៀតមកកាន់អ្នកទាំងអស់គ្នាដើម្បីទស្សនា។
ថ្ងៃនេះចង់ឲ្យប្រិយមិត្តស្គាល់កាន់តែច្បាស់អំពី JaiKonTV បន្ថែមទៀត ឬក៏ប្រិយមិត្តបានដឹងរួចរាល់កន្លងមកហើយក៏មិនជាបញ្ហាអ្វីដែរ លោកអ្នកអាចបន្ដចែករំលែកទៅកាន់មិត្តភក្តិរបស់អ្នកបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើឈ្មោះ JaiKonTV នេះមានអត្ថន័យដូចម្តេច? នេះគឺជាសំណួរដែលធ្លាប់ទទួលបានពីប្រិយមិត្តមួយចំនួនកន្លងមក ដូច្នេះសូមលើកយកឱកាសនេះមកបកស្រាយជូនអ្នកទាំងអស់គ្នាឲ្យបានយល់ ឈ្មោះ JaiKonTV គឺបានមកពីពាក្យ
Jai = ចៃ (ន.) សត្វល្អិតអាស្រ័យនៅនឹងកាយមនុស្ស
Kon = កុន (ន.) តួកុន លេងកុន ទៅមើលកុន
TV = ទូរទស្សន៍ (ន.) (ទូរ “ឆ្ងាយ” + ទស្សន “ការឃើញ”) ការមើលឃើញបានក្នុងទីឆ្ងាយឬពីចម្ងាយ
យើងយកពាក្យទាំងបីនេះដាក់បញ្ចូលគ្នា គឺមានអត្ថន័យថា ចៃកុនធីវី អ្នកជំនាញខាងមើលកុន ឬពូកែតាមដានកុនគ្រប់ប្រភេទ។

JaiKonTV គឺបង្កើតឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួលទៅកាន់ប្រជាជនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុកក្នុងការទស្សនារឿងភាគ និង រឿងភាពយន្ត វីដេអូកំសាន្ដគ្រប់ប្រភេទ ដែលនិយាយជាភាសាខ្មែរ។ ទស្សនាដោយសេរី និងគិតថ្លៃក្នុងតម្លៃទាបបំផុតសម្រាប់ប្រភេទមាតិកាវីអាយភី។ បន្ថែមពីនេះទៀតគឺ ដើម្បីចូលរួមទប់ស្កាត់ការថតចម្លងលើកម្មសិទ្ធបញ្ញា ដែលតែងតែកើតមាននៅលើវិស័យឧស្សាហ៍កម្មភាពយន្ដ និងកំសាន្ដ។
ក្រៅពីប្រភេទរឿងភាពយន្ត រឿងភាគ JaiKonTV ក៏មានដូចជាតុក្កតា គំនូរជីវចល សម្រាប់កុមារ វីដេអូឈុតខ្លីៗ (Trailer) របស់រឿងដែលចាក់បញ្ចាំងនៅរោងភាពយន្ដ កម្មវិធីកំសាន្ដ មុខម្ហូប រឿងអប់រំខ្លីៗ ហ្គេមកំសាន្ដ និងផ្សេងៗជាច្រើនទៀតដែលប្រិយមិត្តអាចរីករាយទស្សនាបាន។
JaiKonTV ក៏គាំទ្រដល់ស្នាដៃអ្នកបង្កើតឡើង (Vlog, Influencer) ផ្សេងៗដែលមានបំណងចង់ដាក់បញ្ចូល មាតិការបស់លោកអ្នកចូលទៅក្នុង JaiKonTV App ដើម្បីពង្រីកស្នាដៃវីដេអូរបស់ខ្លួនទៅកាន់អ្នកទស្សនាឲ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត ហើយក៏អាចមានឱកាសក្នុងការទទួលបានចំណូលពីវីដេអូរបស់ខ្លួនឯង បានទៀតផង (សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក Jaikontv Cambodia) ។

ហើយឥឡូវនេះ សុំបង្ហាញកំពូលរឿងទាំង ៦ ដែលកំពុងផ្ទុះខ្លាំងនៅលើកម្មវិធី JaikonTV តោះទៅទស្សនារូបភាពរឿងខាងក្រោម៖


យ៉ាងណាដែរ បន្ទាប់ពីបានឃើញនូវរូបភាពរឿងទាំងនេះ តើមានរឿងណាខ្លះដែលប្រិយមិត្តមិនធ្លាប់បានទស្សនា ឬបានទស្សនាហើយ កុំភ្លេចចូលទៅខមមិននៅខាងក្រោមអត្ថបទទាំងអស់គ្នា៕
លីងសម្រាប់ទស្សនា Trailer: https://vt.tiktok.com/ZSR9eSfrs/
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]