ភ្នំពេញ៖ វីដេអូមួយ ត្រូវបានចែកចាយទៅលើគណនី TikTok ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលថា បុរសសំបូរស្នេហ៍ ថុល សុភិទិ ដែលជាអតីតបេក្ខជន ប្រលង Cambodia Idol រដូវកាលទី ៤​ បញ្ចប់ពីថ្មី ៗ នេះ ត្រូវបានស្គាល់ជាកំពូលសិស្សល្បីឈ្មោះ ពូកែលេងហ្គីតា ប្រចាំសាលា ។

ជាក់ស្តែង តាមរយៈវីដេអូបង្ហោះ សកម្មភាពដែលតារាប្រុសរូបនេះ ធ្លាប់សិក្សា នៅវិទ្យាល័យមួយកន្លែង ជាសាលាឯកជន ដែលត្រូវបានស្គាល់ជា តារាប្រចាំសាលា ដែលមានថ្វីដៃប៉ិនប្រសប់ខាងលេងហ្គីតា មិនត្រឹមតែប៉ុណ្ណោះ ថែមទាំង បានចូលរួមកម្មវិធីសប្បុរសនានា កាលនៅរៀនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រហូតមកដល់ពេលនេះ វីដេអូ អតីតបេក្ខជន រូបនេះ បានចែកចាយ ទៅតាមបណ្តាញសង្គម ដែលប្រិយមិត្ត ជាពិសេសហ្វេនៗ តរបស់លោក មានការស្ងើចសរសើរជាខ្លាំងតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

ថុល ភិទិ
ថុល ភិទិ
ថុល ភិទិ
@phitik_fanclub ភិទិជាអតីតសិស្សសាលាអន្តរជាតិសឹង្ហបុរី ជាកំពូលសិស្សល្បីឈ្មោះពូកែលេងហ្គីតាប្រចាំសាលា ហើយធ្លាប់ចូលរួមកម្មវិធីសប្បុរសធម៌ជាមួយខាងសាលាទៀត😍 ពិតជាគួរអោយស្រឡាញ់ណាស់ #ភិទិ #ថុលសុភិទិ #phitik ♬ សំឡេងដើម - DoReaMon
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]