បរទេស៖ ព្យុះកំបុតត្បូង Ian បានបោកបក់នៅជិតតំបន់ Cayo Costa រដ្ឋ Florida កាលពីថ្ងៃពុធ ជាព្យុះប្រភេទទី ៤ ដែលជាប្រភេទខ្លាំងបំផុតទីពីរ ដែលអាចកើតមាននៅលើមាត្រដ្ឋានខ្យល់ព្យុះ Saffir-Simpson នេះបើយោងតាម មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ។
តាមរយៈ អភិបាលរដ្ឋ Florida លោក Ron DeSantis បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃពុធ ការកើនឡើងនូវព្យុះដែលគម្រាម កំហែងដល់អាយុជីវិត ដូចដែលត្រូវបានព្យាករណ៍ទុក ដែលបានពាំនាំទឹកជំនន់ដ៏ធំនៅកន្លែងជាច្រើនដូចជា Collier County Sanibel Fort Myers Beach ជាដើម ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត គេបានរាយកាណ៍មកថា ល្បឿនលឿនពេកសម្រាប់ ក្រុមមន្ត្រីក្នុងការវាយតម្លៃ ការខូចខាតរចនាសម្ព័ន្ធ ទឹកជំនន់បានបោកបក់រថយន្ត និងអគារជាច្រើនគ្រឿង ហើយខ្សែភ្លើងបានដាច់ ដោយក្នុងនោះ មនុស្សជាង ២ លាននាក់នៅក្នុងរដ្ឋនេះ គ្មានអគ្គីសនីប្រើប្រាស់ គិតត្រឹមយប់ថ្ងៃពុធ នេះបើយោងតាម poweroutage.us ។
ក្នុងនោះផងដែរ ព្យុះកំបុតត្បូង Ian មិនត្រូវបានគេរំពឹងថានឹង វាយប្រហារ បោកបក់ រដ្ឋ Florida រហូតដល់ថ្ងៃព្រហស្បតិ៍!
ប្រភព៖ cbsnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]