កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅនេះ យោងតាមសារព័ត៌មាន News1 បានរាយការណ៍ថា តារាសម្តែងស្រី Park Min Young បានបញ្ចប់ទំនាក់ទំនង ជាមួយនឹងមិត្តប្រុស លោក Kang Jong Hyun ដែលដំណឹងមួយនេះ ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន Hook Entertainment ។
ក្នុងនោះដែរ ខាងក្រុមហ៊ុន បានលើកឡើងថា Park Min Young បានបែ.ក.បាក់ជាមួយបុរសម្នាក់ ដែលក្នុងពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយគ្នាហើយ។ ជាពិសេស ក៏បានបន្តទៀតថា វាមិនដូចដែលការលើកឡើងថា នាងបានទទួលរបស់ថ្លៃៗជាច្រើនពីបុគ្គលម្នាក់នេះ នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៨ ខែកញ្ញា ខាង Dispatch បានរាយការណ៍ថា តារាស្រី Park Min Young កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញ Kang Jong Hyun ដោយថែមទាំងនិយាយថា លោក Kang Jong Hyun បានផ្តល់កាដូថ្លៃៗជាច្រើនដល់តារាស្រីរូបនេះ។ លើសពីនេះ អ្នកគាំទ្រជាច្រើន ហាក់មិនពេញចិត្តនឹងររឿងស្នេហារបស់នាងនោះទេ ដែលមូលហេតុនោះគឺ លោក Kang Jong Hyun បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូ.វ បោក.ប្រា.ស់ជាច្រើន ក្នុងអាជីវកម្ម៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]