បរទេស៖ បានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ភ្លាមៗ ចំពោះរឿងរ៉ាវក្នុងទំនាក់ទំនងប្ដីប្រពន្ធរបស់ តារាម៉ូដែលស្រី Hailey និង លោក Justin Bieber ខណៈដែលរូបនាងបានអះអាងនៅក្នុងកម្មវិធីមួយ​ ដោយបានលើកឡើងថា ខ្លួនមិនបានធ្វើជាអ្នកទីបី ឬជាអ្នកដណ្ដើមគូស្នេហ៍អ្នកដទៃឡើយ។

យ៉ាងណាមិញ បន្ទាប់ពីមានការបញ្ជាក់បែបនេះហើយ បណ្ដាទស្សនិកជន ក៏ដូចជាអ្នកតាមដានទាំងឡាយ ងាកមកមើលពីសកម្មភាពរបស់ តារាចម្រៀងស្រី Selena Gomez វិញម្ដង ដែលត្រូវជាអតីតគូស្នេហ៍ លោក Justin បានបង្ហាញពីភាពរីករាយ ចេញកម្សាន្តញ៉ាំអាហារពេលល្ងាច ជាមួយមិត្តភក្តិ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ តារាស្រី Selena Gomez ត្រូវបានអ្នកលេងអ៊ីនធើណេត ចាប់យករូបភាពបាន ពេលកំពុងញ៉ាំអាហារពេលល្ងាចនៅទីក្រុង Malibu ជាមួយមិត្តភក្តិ ថែមទាំងមានការរៀបចំខ្លួន ស្លៀកសំលៀកបំពាក់សាមញ្ញ ​តុបតែង​ខ្លួន​បែប​ស្រាល​ៗ​ ដែលអាច​បញ្ចេញ​នូវភាព​ទាក់​ទាញ​ ក៏ដូចជា ភាពសប្បាយរីករាយ របស់​នាង តាម​រយៈ​រូប​ថត​ទាំងនោះ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena និង Justin
Selena និង Justin
Selena
Selena
Selena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]