រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០២២ កន្លងទៅ ភាពយន្តចម្រៀង«ជីវិតក្មេងវត្ត» ត្រូវបានសម្ពោធជាផ្លូវការនៅអគារ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដោយមានវត្តមានសិល្បករ សិល្បការិនី ចូលរួមយ៉ាងកុះករ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

តួយ៉ាង នៅថ្ងៃដដែលនោះ អ្នកដឹកនាំភាពយន្តចម្រៀង ឯកឧត្តម ហ្វៃ សំអាង ទទួលការអបអរសាទរ បន្ទាប់ពីត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ។ ក្នុងនោះ គេក្រឡេកឃើញមានតារាខ្មែរជាច្រើន ចូលរួមអបអរសាទរចំពោះឋានៈថ្មីរបស់ អ្នកដឹកនាំរឿងល្បីឈ្មោះយូរឆ្នាំរូបនេះ ពេញបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ភាពយន្តចម្រៀង«ជីវិតក្មេងវត្ត» ជាស្នាដៃដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ ដោយរៀបរាប់ពីជីវិតនៃការការតស៊ូ អត់ធ្មត់ ពុះពារគ្រប់ឧបសគ្គដើម្បីក្រេបយកចំណេះវិជ្ជា ជាដំណើរជីវិតផ្ទាល់របស់សម្តេច ដឹកនាំដោយឯកឧត្តម ហ្វៃ សំអាង និងផលិតដោយសមាគមសិល្បករខ្មែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  ឯកឧត្តម ហ្វៃ សំអាង
  ឯកឧត្តម ហ្វៃ សំអាង
  ឯកឧត្តម ហ្វៃ សំអាង
  ឯកឧត្តម ហ្វៃ សំអាង
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]