ថៃ៖ កំពុងតែជិតបានក្លាយជា កូនក្រមុំដ៏ស្រស់ស្អាត នាពេលខាងមុខនេះ សម្រាប់តារាស្រី Pattie ខណៈដែលរូបនាងត្រូវបានមិត្តប្រុសសង្ហា Dan សុំរៀបការយ៉ាងផ្អែមល្ហែម បន្ទាប់ពី អ្នកទាំងពីរ បានស្រលាញ់គ្នាជាង១០ឆ្នាំ មកនេះ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងរឿងរ៉ាវរបស់ តារាប្រុសស្រីរូបនេះ ក៏រឿងដ៏គួរឲ្យចាប់អារម្មណ៍ទៀតហើយ ក្រោយពេកដែល ពួកគេបានឆ្លៀតចេញមក បង្ហាញចិញ្ចៀនអាពាហ៍ពិពាហ៍ដែលបានច្នៃឡើងយ៉ាងពិសេស និងស្រស់ស្អាតខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ តាមរយៈតារាស្រី Pattie ក៏បានបញ្ជាក់ថា ​ចិញ្ចៀន​អាពាហ៍ពិពាហ៍មួយ​នេះ គូស្នេហ៍របស់នាង លោក Dan បានដាក់​ការ​ខិតខំ​ប្រឹងប្រែង​ច្រើន និងបានអនុញ្ញាតឲ្យខាងកូនក្រមុំ ជ្រើសរើសម៉ូតរចនា និងទំហំពេជ្រ ដោយខ្លួនឯង ​មិន​ថា​ធំ​ឬ​តូច ក៏នឹងត្រៀម​លុយជា​ច្រើនដើម្បីធ្វើវា។ ហើយរូបភាពដែលបានមើលឃើញចិញ្ចៀននោះក៏ជាចិញ្ចៀនដែលមានទំហំពេជ្រធំស្អាត បើទោះបីជា មើលពីចំងាយក៏នៅតែឃើញពន្លឺភ្លឺផ្លេក ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pattie
Pattie
Pattie និង គូស្នេហ៍
Pattie និង គូស្នេហ៍
Pattie និង គូស្នេហ៍
Pattie និង គូស្នេហ៍
Pattie និង គូស្នេហ៍
Pattie និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]