ចិន៖ ថ្មីៗនេះ យោងតាមសារព័ត៌មាន Sohu បានលើកឡើងអំពី តារាស្រី Angelababy និងអតីតស្វាមី លោក Huang Xiaoming ដែលពួកគេត្រូវបាន ជាប់នៅក្នុងពាក្យចចាមអារ៉ាម អំពីការជួបជុំគ្នាឡើងវិញ ក្នុងពេលដែលខាងស្រី ត្រូវបានគេនិយាយថា កំពុងតាមដានសកម្មភាពរបស់ អតីតស្វាមីយ៉ាងស្ងៀមស្ងាត់ នៅលើបណ្ដាញសង្គម។ តែទោះជាយ៉ាងណា ខាងអ្នកគាំទ្រ Angelababy ក៏បានចេញមកបដិសេធ។
ដោយឡែក តាមប្រភពដដែលនេះ ក៏បានបង្ហាញថា Angelababy និង អតីតស្វាមី នៅតែមានអាកប្បកិរិយាគួរសម និងគោរពគ្នាទៅវិញទៅមក បន្ទាប់ពីការលែងលះ ដោយពួកគេជៀសវាង ពីការលើកឡើងពីជីវិតឯកជនរបស់ខ្លួន ដែលទាក់ទងនឹងគ្នាទៅវិញទៅមក នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ខណៈដែលនៅក្នុងជីវិតពិត អតីតប្ដីប្រពន្ធគូនេះ បង្ហាញទំនាក់ទំនងមិនរាក់ទាក់គ្នាឡើយ ហើយអ្នកទាំងពីរ ក៏មិនធ្លាប់បានជួបគ្នាជាលក្ខណៈឯកជន ឬនាំកូនចេញជាមួយគ្នាទេនោះទេ បន្ទាប់ពីបានបែកគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឮកផងដែរថា ក្រោយពីបញ្ចប់នីតិវិធីលែងលះជាផ្លូវការ អតីតប្ដីប្រពន្ធ Angelababy និង Huang Xiaoming មិនបានតាមដានគ្នា នៅលើបណ្តាញសង្គមនោះទេ ហើយពួកគេ ក៏បានលុបការបង្ហោះ និងរូបភាពទាំងអស់ដែលទាក់ទងគ្នាទៅវិញទៅមក ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]