រាជធានីភ្នំពេញ ៖ ​ដូចដែលបានជ្រាបរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននេះ តារាខ្មែរល្បីឈ្មោះ ជាច្រើនបង្ហោះសារចែករំលែកទុ.ក្ខ និងបង្ហាញភាពសោ.កសៅព្រមទាំងអារម្មណ៍រំជួ.លចិត្ត ក្រោយទទួលដំណឹងមរ.ណភាពរបស់ តារាសម្តែងភេទទី៣ ប៉ុ​ល មុន្នី​រក្សា ហៅ ចូ​ចូ ព្រោះជំ.ងឺ​ផ្លូវដង្ហើម និង​រលាក​ស្រោមខួរ​ក្បាល។

ទន្ទឹមនឹងការងារជា តារាសម្តែងនោះ រូបលោក ក៏មានការងារជាអ្នកផាត់មុខឲ្យតួសម្តែង ដែលធ្វើឲ្យចំណូលរូបលោកទទួលបានច្រើនគួរសម តែគួរឲ្យស្តាយតាំងពីបា.ត់ប.ង់ ឪពុកជាបង្គោលគ្រួសារមក រូបលោកត្រូវរ៉ាប់រងចិញ្ចឹមអ្នកម្តាយជរាដែលកំពុងមានជំងឺ ជាហេតុធ្វើឲ្យរូបលោក គ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បី ព្យាបាលជំងឺប្រចាំកាយរបស់ខ្លួន បានត្រឹមតែទិញថ្នាំសង្កូវ ពន្យារជំងឺតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលមហាជនភ្ញាក់ផ្អើលនោះ ក្រោយមរ.ណភាពទើបបែកធ្លាយ ផលិតកម្មចំនួន២ ដែលមិនព្រមបើកថ្លៃពលកម្មឲ្យរូបលោក រាប់បញ្ចូលទាំងការផាត់មុខតួនិងការសម្តែង ដែលមុនពេលស្លា.ប់រូបលោកថានឹងទារប្រាក់នោះមកវិញ នេះបើតាមការប្រាប់ឲ្យដឹងពី តារាសម្តែង អ៊ុន សិទ្ធា ដោយរាប់រៀបរាប់៖

អ៊ុន សិទ្ធា

អ្វីដែលធ្វើឲ្យមហាជនស្រណោះគឺ មុនពេលផុ.តដង្ហើម តារាសម្តែងភេទទី៣រូបនេះ បានហៅឈ្មោះគេឯងគ្រប់គ្នា ដែលខ្លួនស្រឡាញ់រាប់អាន ហើយប្រាប់ថានឹកគ្រប់គ្នាថែមទៀតផង។ គួរបញ្ជាក់ផងដែរថា តារាសម្តែង ចូចូ ទទួលមរ.ណភាព កាលពីថ្ងៃទី ២៨ កញ្ញា ២០២២ កន្លងទៅនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែងភេទទី៣ ប៉ុ​ល មុន្នី​រក្សា
  តារាសម្តែងភេទទី៣ ប៉ុ​ល មុន្នី​រក្សា និងតារាៗខ្មែរ
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]