អ្វីទៅជាកង្វះអង់ស៊ីម Glucose 6 phosphate dehydrogenase (G6PD)?
Glucose-6-phosphate dehydrogenase (G6PD) ជាអង់ស៊ីមដែលជួយឱ្យកោសិកាគ្រាប់ឈាមក្រហមដំណើរការបានប្រក្រតី។ តែចំពោះក្មេងមួយចំនួនមានបរិមាណ G6PD ក្នុងកោសិកាគ្រាប់ឈាមក្រហមតិចជាងកម្រិតធម្មតា ដែលយើងហៅថា កង្វះអង់ស៊ីម G6PD ឬអាលែកហ្ស៊ីជាតិសណ្ដែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្មេងដែលមានកង្វះអង់ស៊ីម G6PD ជាទូទៅមានសុខភាពធម្មតាដូចក្មេងទូទៅ តែក្នុងករណីខ្លះវាក្មេងក៏អាចរងផលប៉ះពាល់ពីជំងឺនេះដែរ។
កង្វះអង់ស៊ីម G6PD ជាវិបត្ដិដំណរពូជ ដែលមានន័យថាក្មេងទទួលវិបត្តិនេះពីលោកប៉ា អ្នកម៉ាក់ ឬទាំងប៉ា និងម៉ាក់ ហើយភាគច្រើនក្មេងប្រុសប្រឈមនឹងវិបត្តិនេះជាងក្មេងស្រី។
បច្ចុប្បន្ននេះមានទារកជាច្រើនដែលកើតមកត្រូវបានធ្វើតេស្ដកែងជើង (ដើម្បីឆែករកជំងឺផ្សេងៗ និងវិបត្ដិកង្វះអង់ស៊ីម G6PD។
ទារកដែលមានវិបត្តិ G6PD អាចប្រឈមនឹងការបែកគ្រាប់ឈាមក្រហម និងជំងឺស្លេកស្លាំងនៅពេលដែលពួកគេ៖
· ក្ដៅខ្លួន
· ទទួលទានឱសថដែលត្រូវបានហាមឃាត់សម្រាប់អ្នកមានវិបត្តិ
G6PD
· ញុំាអាហារ ឬ ភេសជ្ជៈដែលមានជាតិសណ្ដែក
ករណីខ្លះវាមិនមានលេចឡើងជារោគសញ្ញាទេ តែករណីធ្ងន់ធ្ងរក្មេងអាចវិវត្តនូវរោគសញ្ញាមួយ ឬច្រើនខាងក្រោម៖
· ស្បែកស្លេកស្លាំង
· ល្ហិតល្ហៃ
· ចង្វាក់បេះដូងលោតញាប់
· ដកដង្ហើមញាប់
· ដង្ហក់ (ដង្ហើមខ្លី)
· ខាត់លឿង (ស្បែក
និងភ្នែកឡើងលឿង)
· ឈឺចង្កេះ
· ទឹកនោមឡើងពណ៌ក្រម៉ៅ ឬពណ៌ទឹកតែ
ប្រសិនជាក្មេងមានវិបត្តិខាងលើ សូមនាំទារក ឬកុមារទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។
ក្មេងដែលមានវិបត្តិ G6PD សូមបញ្ចៀសនូវការប្រើប្រាស់ឱសថទាំងនេះ៖
· acetylsalicylic acid (Aspirin)
· ascorbic acid (Vitamin C)
· chloramphenicol
· chloroquine
· dapsone
· dimercaprol
· doxorubicin
· mepacrine
· methylene blue
· methyldopa
· nalidixic acid
· naphthalene
· nitrofurantoin
· phenazopyridine
· primaquine
· quinine
· sulfacetamide
· sulfadiazine
· sulfamethoxazole (Co-trimoxazole, Septra)
· sulfanilamide
· sulfapyridine
· sulfisoxazole (Pediazole)
· toluidine blue
ក្រៅពីឱសថដែលបានបញ្ជាក់ខាងលើក៏នៅមានឱសថមួយចំនួនទៀត ងាយបង្កការបែកគ្រាប់ឈាមក្រហមលើអ្នកជំងឺដែលមានកង្វះអង់ស៊ីម G6PD។ ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញមុននឹងធ្វើការផ្ដល់ឱសថណាមួយជូនក្មេង (គួបផ្សំទាំងឱសថបុរាណ)។
គួរបញ្ចៀសការប៉ះពាល់ជាមួយនិងថ្នាំសម្លាប់សត្វល្អិត ឬថ្នាំកណ្ដុរ (Mothballs) ឬពពួក Naphthalene។
ក្មេងមិនគួរញុំាអាហារដែលមានសណ្ដែកដូចជា សណ្ដែកបារាំង សណ្ដែកសៀង ពូជប៊ីរី ទឹកសូដា និងជាតិ Camphor។
ខ្សែសង្វាក់ផលិតផល Bimbosan Super Premium ត្រូវបានផលិតឡើងដោយគ្មានជាតិសណ្តែក គ្មានជាតិដូងប្រេង គ្មានជាតិស្ករ Sucrose និងគ្មានរសជាតិសិប្បនិម្មិត។ ទាំងអស់នេះមានក្នុងទឹកដោះគោម្សៅ Bimbosan របស់យើង ដែលត្រូវបានអនុលោមតាមអនុសាសន៍ចុងក្រោយបំផុតរបស់បទបញ្ញត្តិនៅសហគមន៍អឺរ៉ុប និងប្រទេសស្វីស៕
ព័ត៌មានបន្ថែម៖ Bimbosankh.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]