កម្សាន្ត៖ អាចនិយាយបានថា ការរៀបចំខ្លួនគឺជារឿងសំខាន់បំផុតសម្រាប់អ្នកសិល្បៈ មិនថាសិល្បករ ឬសិល្បការិនីឡើយ។ ពិតណាស់ គ្រប់ពេលគេតែងឃើញតារាខ្មែរតុបតែងខ្លួន ចូលរួមកម្មវិធីផ្សេងៗបានយ៉ាងសមរម្យ ហើយស្អាតខ្ញង់ៗគ្រប់ពេលតែម្ដង។
ម្យ៉ាងវិញទៀត បើក្រឡេកមើលសម្លៀកបំពាក់ សិល្បការិនីស្លៀកម្ដងៗ តែងតែច្នៃឡើងមានម៉ូតប្លែកៗ មើលទៅមានភាពទាក់ទាញលេចធ្លោ មិនឲ្យជាន់ម៉ូតជាមួយនឹងអ្នករួមអាជីពឡើយ។ មិនតែប៉ុណ្ណោះ គ្រប់ពេលសិល្បការិនីខ្មែរ រៀបចំខ្លួនថតរូបង្ហោះម្ដងៗ តែងតែទទួលបានការសរសើរពី សំណាក់អ្នកកលេងបណ្ដាញសង្គមជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើទោះបីតារាស្រីជាច្រើន តែងខ្លួនស្លៀកឈុតប្លែក មិនសូវមានឈុតដូចគ្នាក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញបវរកញ្ញាបីរូបបានស្លៀកឈុតដូចគ្នា មើលទៅពិតជាស្រស់ស្អាតសាកសមមិនចាញ់គ្នាឡើយ។ ដោយឈុតមួយនោះបែបស្វាបសត្វ មានពណ៌ចម្រុះ មានភាពស៊ិចស៊ី ពេលស្លៀកទៅបញ្ចេញរាង និងជើងយ៉ាងស្រឡូនទាក់ភ្នែកខ្លាំង។ ហើយបវរកញ្ញាទាំង៣រូប ដែលស្លៀកឈុតដូចគ្នានោះមានដូចជា៖
១៖ កញ្ញា រឿន ណាត
កញ្ញា រឿន ណាត ជាអតីត Miss Universe Cambodia 2018 ដោយបច្ចុប្បន្ននាង ជាតារាបង្ហាញម៉ូត និងតារាសម្ដែង កំពុងទទួលបានការគាំទ្រខ្លាំង។
២៖ កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា ជាបវរកញ្ញា Miss Teen International Cambodia 2021 ហើយនាងទើបតែត្រឡប់មកពីការប្រកួតMiss Teen International ដោយនាងទទួលបានពាន Best In Swimsuit និងអាចឈានដល់Top10ផងដែរ។
៣៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាអតីតបវរកញ្ញា Miss Intercontinental Cambodia 2021 ហើយបច្ចុប្បន្ននាងទើបតែងគ្រងមកុដMiss Grand Cambodia 2022 ដែលនាងត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]