ភ្នំពេញ៖ លោកជំទាវ ខូវ សុខលាង សហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន B Nature Import_Export Co.,Ltd ដែលមានបទពិសោធន៍ជិត១០ឆ្នាំ នៅក្នុងវិស័យផលិតផលថែរក្សាសម្រស់ស្រ្តី។

លោកជំទាវ ខូវ សុខលាង គឺជាឧត្តមភរិយាឧកញ៉ា លី សាមឺឌី អគ្គនាយកក្រុមហ៊ុន ASPOR ដែលជាក្រុមហ៊ុនធំមួយនាំចូលឈុតខារ៉ាអូខេដែលល្បីល្បាញពេញប្រទេសកម្ពុជា។ ពេលនេះលោកជំទាវបានសម្រេចវិនិយោគរួមគ្នាជាមួយលោកស្រី រស់ សុភ័ក្ត្រ ស្ថាបនិក និងលោកស្រី សុខ ចន្ថា សហស្ថាបនិកក្រុមហ៊ុន B Nature Import_Export Co.,Ltd

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងបីសម្រេចនាំចូលផលិតផលសុខភាពស្ត្រី ផលិតផលថ្មី (SS3) ដែលមានរូបមន្តផ្សំពីប្រទេសជប៉ុន និងបានរកឃើញដោយជនជាតិអាមេរិក។

ការសហការនាំចូលផលិតផលនេះ ត្រូវបានលោកជំទាវ ខូវ សុខលាង បញ្ជាក់ថា ដោយសារមើលឃើញពីផលិតផលនេះមានគុណភាពខ្ពស់ ហើយនៅមានតម្លៃស័ក្ដិសមជាមួយប្រជាជនកម្ពុជា។

លោកជំទាវមានប្រសាសន៍ថា៖

ដោយចង់ឱ្យបងប្អូនប្រជាជនយើងមានផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម អាចប្រើប្រាស់បានទាំងអស់គ្នា ទើបនាងខ្ញុំសម្រេចចិត្តសហការជាមួយក្រុមហ៊ុន Bnature Import_Export Co.,Ltd ជាក្រុមហ៊ុនមួយដែលជោគជ័យលើវិស័យគ្រឿងសំអាងជាច្រើនប្រភេទ ដែលបានឈរលើទីផ្សារច្រើនឆ្នាំមកហើយ សំរេចនាំចូល ផលិតផលថ្មី (SS3) នេះមកកាន់ទីផ្សារប្រទេសកម្ពុជា។

លោកជំទាវបន្តទៀតថា ផលិតផលរបស់យើងបានទទួលស្គាល់ដោយក្រសួងសុខាភិបាលរួចទៅហើយ ហើយពេលឆាប់ៗខាងមុននេះ យើងនឹងមានកម្មវិធីសម្ពោធជាផ្លូវការផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]