ឥណ្ឌូណេស៊ី ៖ ឆ្នាំនេះមិនខុសប្លែកពីឆ្នាំមុនឡើយ មហាជនជាច្រើនកំពុងរង់ចាំការប្រកួត Miss Grand International 2022 ដែលនឹងប្រារព្ធធ្វើនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ ដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិដ៏ធំមួយនេះ។
តួយ៉ាង ហ្វេនៗគាំទ្រការប្រកួតនេះ ដាក់ការរំពឹងខ្ពស់លើលទ្ធផលឆ្នាំនេះជាងឆ្នាំមុនៗ ដោយផ្អែកលើរូបសម្រស់ សមត្ថភាព ទំនុកចិត្តនិងការហាត់សម គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញយ៉ាងច្បាស់ ត្រៀមខ្លួនរួចរាល់ជាស្រេចដែលធ្វើឲ្យហ្វេនៗពេញចិត្តជាខ្លាំង បើទោះបីឈុតតំណាងជាតិ មានបញ្ហាចម្រូងចម្រាស់យ៉ាងណាក្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែពិសេសនោះគឺ មហាជនសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចទទួលបានមកុដមួយក្នុងចំណោមមកុដទាំង១០នាឆ្នាំនេះ ខណៈស្ថាបនិកជនជាតិថៃលោក Nawat បានបញ្ជាក់លើគណនីInstagramថា ឆ្នាំនេះបវរកញ្ញាកំពូលទាំង១០របស់ Miss Grand International ២០២២ នឹងទទួលបានមកុដម្នាក់មួយ ដែលការភ្ញាក់ផ្អើលថ្មីនេះប្រារព្ធឡើង ដើម្បីអបអរសាទរដល់ខួប១០ឆ្នាំ។ គួរបញ្ជាក់ផងដែរថា ម្ចាស់ពានឆ្នាំមុនបានទៅលើបវរកញ្ញាតំណាងប្រទេសវៀតណាម ចុះឆ្នាំនេះហ្វេនៗអាចទាញទុកមុនទេថា តើប្រទេសណាមួយនឹងក្លាយជាម្ចាស់មកុដឆ្នាំថ្មីនេះ?៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]