ភ្នំពេញ៖ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្រុមហ៊ុន foodpanda បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំមួយក្នុងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកង្វះឈាមនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋគឺជាបញ្ហាធំមួយ ដូច្នេះហើយការសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្ទាល់បានបង្ហាញពីការខ្វល់ខ្វាយ និងការយកចិត្តចំពោះបញ្ហាសង្គមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda។
ក្នុងកម្មវិធីនេះដែរ បុគ្គលិកក្រុមហ៊ុន foodpanda រួមមានភ្នាក់ងារដឹកជញ្ជូនជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការបូមឈាមសម្រាប់យកទៅបរិច្ចាគតាមមន្ទីរពេទ្យរដ្ឋនានា ដើម្បីរក្សាទុកព្យាបាលដល់អ្នកជនរងគ្រោះថ្នាក់ចរាចរណ៍ និង អ្នកជម្ងឺជាច្រើននាក់ផ្សេងទៀត ដែលត្រូវការឈាមចាំបាច់។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន foodpanda ក៏បានលើកកម្ពស់ពីអត្ថប្រយោជន៍របស់សកម្មភាពទំនួលខុសត្រូវសង្គម (CSR) នៃក្រុមហ៊ុននីមួយៗ និងការយល់ដឹងអំពីសារៈសំខាន់នៃបរិច្ចាគឈាមក្នុងការជួយសង្គ្រោះជីវិតប្រជាជនខ្មែរផងដែរ។
បន្ថែមទៀតនោះ កម្មវិធីផ្តល់ឈាមនេះក៏បានបង្កើនភាពស្និទ្ធស្នាលរវាងបុគ្គលិកក្រុមហ៊ុន foodpanda បានមួយកម្រិតទៀតដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់ foodpanda (KH) តាមរយៈតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]