ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារដ៏ពេញនិយមលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ចាប់ផ្ដើមហើយ ដោយការចាក់ផ្សាយវគ្គគោះប៊ូតុងបង្វិលកៅអី ឬវគ្គ Judge Audition នឹងដំណើរការចាក់ផ្សាយនៅយប់នេះតែម្តងវេលាម៉ោង ៨យប់ ។

The Voice Kids Cambodia
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពអស្ចារ្យ ទស្សនីយភាពប្លែក ក្ដីរំភើប ការបង្ហាញសមត្ថភាពរប់កុមារកម្ពុជា សង្គ្រាមពាក្យសម្ដីរបស់គ្រូបង្វឹកប្រើគ្រប់មធ្យោបាយ ដើម្បីទទួលបានកូនក្រុមដ៏មានសមត្ថភាពកាន់ដៃគ្នា រួមដំណើរជាមួយគ្នាឆ្ពោះទៅរកការដណ្ដើមពានរង្វាន់ ។ តើគ្រូបង្វឹករូបណានឹងមានវិធីសាស្ត្របែបណា ដើម្បីបញ្ចុះបញ្ចូលកុមារដែលមានសមត្ថភាពទៅក្នុងក្រុមរបស់ខ្លួន? រង់ចាំទស្សនាសង្គ្រាមរដូវកាលថ្មី ជាសង្គ្រាមដណ្ដើមកុមារដែលមានសម្លេងពីរោះ និងមានសមត្ថភាពស័ក្តិសមនឹងទទួលបានឱកាសឆ្ពោះទៅកាន់វគ្គបន្តបន្ទាប់ ។

នេះជារដូវកាលថ្មី នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់ការប្រឡងចម្រៀងកុមារដែលទទួលបានការគាំទ្រ និងទទួលបានភាពជោគជ័យ ២រដូវកាលមកហើយ ដោយរដូវកាលទី១ ម្ចាស់ជ័យលាភីបានទៅលើ ពេជ្រ ថៃ រដូវកាលទី២ បានទៅលើ ទេព ពិសិដ្ឋ

កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃទី ០១ តុលា រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨ យប់ ៕

The Voice Kids Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]