រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រីពន្លកថ្មីផ្តើមអាជីពពីVlogger ក្នុងYouTube កញ្ញា ជា ស្រីនា ទទួលបានផ្លែផ្កាក្នុងវិថីសិល្បៈគួរឲ្យកត់សម្គាល់ក្នុងវ័យត្រឹមតែ២២ឆ្នាំតែប៉ុណ្ណោះ ក្នុងនោះរូបនាងមានលទ្ធភាពទិញរថយន្តខ្ទង់ម៉ឺនដុល្លារដោយខ្លួនឯងបាន ថែមទៀតផង។

ងាកទៅមើលជីវិតគ្រួសារវិញ តារាស្រីរូបនេះក៏កើតក្នុងគ្រួសារស្តុកស្តម្ភ ដោយមានអ្នកម៉ាក់និងលោកប៉ាជាអ្នករកស៊ីមានមុខមាត់ក្នុងសង្គម ដែលត្រូវគេស្គាល់ច្បាស់ជាម្ចាស់ហាងកាត់ដេរ និងសម្អាងការ«ប្រណីតនារី» ដោយមានបងប្អូនប្រុសស្រីចំនួន៣នាក់ ដោយរូបនាងជាកូនច្បង និងមានប្អូនប្រុសជាកូនពៅក្នុងគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រូបនាង និងអ្នកម្តាយធ្លាប់បង្ហើប រឿងចិញ្ចឹមកូនមិនទំរើសដូចគេឯងក្នុងកម្មវិធីទូរទស្សន៍ម្តងរួចមកហើយ ស្តាប់ទៅមិនគួរឲ្យជឿជាគ្រួសារមានជីវភាពធូរធា មានកូនតិចដូច្នេះឡើយ ជាក់ស្តែងថ្មីៗនេះ អ្នកម៉ាក់តារាស្រី ជា ស្រីនា បានទម្លាយវីដេអូសំណេះសំណាលជាមួយកូនប្រុសពៅ ពីរឿងចងចាំរបស់កូនកាលនៅក្មេង។

អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ រាល់ពេលកូនប្រុសមិនស្តាប់បង្គាប់ឪពុកម្តាយ ប្រាប់ហើយមិនធ្វើតាម ប្រើធម៌ក្តៅមិនគិតថាកូននៅតូចឡើយ ត្រូវទះក៏ទះគ្មានថ្នាក់ថ្នមសូម្បីតែបន្តិច ដែលធ្វើឲ្យអ្នកតាមដានស្តាប់ហើយសរសើរខ្លាំង ជឿជាក់ថាគ្រួសារមានជីវភាពប្រហាក់ប្រហែលនេះ មានកូនពៅគួរឲ្យស្រឡាញ់ដូច្នេះ នឹងមិនហ៊ានលើកដៃវា.យកូនឡើយ ហ៊ានត្រឹមណែនាំនឹងមាត់តែប៉ុណ្ណោះ។

ហេតុដូច្នេះហើយ ទើបបងប្អូនតារាស្រីរូបនេះម្នាក់ៗ ជាក្មេងគួរឲ្យស្រឡាញ់ខ្លាំង ដោយសារតែមានអ្នកម៉ាក់ជាអ្នកណែនាំប្រៀនប្រដៅ មិនថ្នាក់ថ្នមនាំឲ្យខូចអត្តចរឹតនោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកម៉ាក់ តារាស្រី ជា ស្រីនា
អ្នកម៉ាក់ និងបងប្អូនតារាស្រី ជា ស្រីនា
អ្នកម៉ាក់និងប្អូនប្រុសពៅ តារាស្រី ជា ស្រីនា
តារាស្រី ជា ស្រីនានិងគ្រួសារ
ប្អូនប្រុសពៅ តារាស្រី ជា ស្រីនា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]