ថៃ៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗជាច្រើនមានការចាប់អារម្មណ៍ចំពោះ ទំនាក់ទំនងស្នេហា របស់ តារាស្រី Four Sakonrat និងគូស្នេហ៍ លោក Timethai បន្ទាប់ពី បានចេញមកស្រាយបំភ្លឺ តាមរយៈ YouTube Channel និងបានសារភាពថា នាងនិងគូស្នេហ៍ បានបែកគ្នាហើយ។

យ៉ាងណាមិញ ចំពោះ​មូលហេតុ​ដែល​ គូស្នេហ៍តារាប្រុសស្រីអ្នក​ទាំង​ពីរ ​សម្រេច​ចិត្ត​បញ្ចប់​ទំនាក់​ទំនង​គ្នា​នោះ តារាស្រី Four បាន​បង្ហើប​ទាំង​ទឹកភ្នែក​ថា គឺវា​មាន​កត្តា​ជាច្រើន ហើយក៏មិនមែនជាការសម្រេចចិត្តភ្លាមៗនោះទេ ដោយពួកគេត្រូវបានកែប្រែ មានការអង្គុយជជែកគ្នាអំពីរបៀបដែល ពួកគេសម្លឹងទៅមើលអនាគត។ ជាពិសេស ក្រោយ​ពី​មួយ​ខែ​ទៅ​ពីរ​ខែ ដែល​​មិន​មាន​ការ​ព្យាយាម​មក​រក​គ្នា​នោះ តារាស្រី Four ក៏បានបង្ហាញពីយល់ចិត្តចំពោះ Timethai ខណៈដែលគូស្នេហ៍ធ្លាប់បាននិយាយថា មិនមានអនាគតសម្រាប់នាងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រី Four បានបកស្រាយចំពោះហេតុផលដែលហ្វេនៗជាច្រើនបានឆ្ងល់ ថាតើហេតុអីបានជាមិនចេញមកប្រាប់ថាបែកគ្នានោះ គឺព្រោះ​ចង់​រង់​ចាំ​ឱ្យ​ចិត្ត​ស្ងប់ ដែលគ្រប់យ៉ាងត្រូវចំណាយពេល ព្រោះពួកគេទាំងពីរបានទាក់ទងគ្នាដល់ទៅ ៧ឆ្នាំ ដែលវាមិនមែនជារឿងងាយស្រួលនោះទេ។ តែទោះជាយ៉ាងណា ពួកគេក៏បានយល់ព្រមគ្នាទៅហើយ និងមាន​ការ​និយាយ​ថា ​ពួក​គេ​នៅ​តែ​ជា​មិត្ត​ភក្តិ​ ជា​បង​ប្អូន ដែលមានបំណង​ល្អចំពោះ​គ្នា ​ទៅ​វិញ​ទៅ​មក​ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Four
Four
Four
Four
Four
Four
Four
Four
Four និង TimeThai
Four និង TimeThai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]