ខេត្តឧត្តរមានជ័យ ៖ មហាជនផ្ទុះការកោតសរសើរទំហំទឹកចិត្តរបស់យោធា២រូប ដែលបានពលីជីវិតទៅជួយក្មេងប្រុស២រូបដែលល.ង់ទឹក ខណៈពេលអ្នកទាំងពីរបានចុះទៅបង់ត្រី តែជាអកុសលពេលស្រោចស្រង់ក្មេងៗផុតគ្រោះ.ថ្នា.ក់ហើយ ទឹកហូរគួចខ្លាំងបណ្តាលឲ្យល.ង់ស្លា.ប់ទាំងពីរនាក់តែម្តង កាលពីថ្ងៃទី ៣០ កញ្ញា កន្លងទៅនេះ។

តួយ៉ាង គេក្រឡេកឃើញគ្រួសារស.ពទទួលជំនួញឧបត្ថម្ភ ពីបុគ្គលមានមុខមាត់ក្នុងសង្គមនិងថ្នាក់ដឹកនាំផងដែរ មិនតែប៉ុណ្ណោះ មហាជននាំគ្នាស្ញប់ស្ញែងពីទឹកចិត្តជួយស្រោចស្រង់ជីវិតអ្នកដទៃ ដោយមិនគិតពីគ្រោះថ្នា.ក់ដែលមានមនុស្សតិចណាស់ហ៊ានធ្វើរឿងមួយនេះ យ៉ាងណាមិញ ប្រជាពលរដ្ឋខ្មែរបួងសួងឲ្យវិញ្ញាណក្ខន្ធស.ពវីរៈយោធិនទាំង២ទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ទាំងពីររូបមានឈ្មោះ វ៉ាន់ ថុន អាយុ ២៣ ឆ្នាំ និងឈ្មោះ ឈន ស៊ីដេត អាយុ ៣៩ឆ្នាំ ដែលបច្ចុប្បន្ននេះ សា.កស.ពយោធិនទាំងពីរបានរកឃើញ ម្នាក់នៅម៉ោង ១១និង៣០នាទី និងម្នាក់ទៀតរកឃើញនៅម៉ោង ១៧និង១០នាទី ដោយយោធិនទាំងពីរបំពេញការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

ប្រភព ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]