ខេត្តសៀមរាម ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជិត ៣ពាន់គ្រួសារបន្ថែមទៀត បានបង្ហើបពីរឿងបណ្តាំមរតក។

ជាមួយគ្នានេះ សម្តេចតេជោ បានប្រកាសនឹងប្រគល់ភូមិគ្រឹះក្រៅរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងក្រុងតាខ្មៅឲ្យចៅស្រីច្បងរបស់សម្តេច ដែលសម្តេចមានជំនឿថាជាម្តាយបង្កើតមកចាប់ជាតិ ដោយឡែក ផ្ទះនៅក្នុងរាជធានីភ្នំពេញនឹងប្រគល់ឲ្យកូនស្រីពៅរបស់សម្តេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង សម្តេចបានបន្តថា ក្រោយជួបករណីបងប្រុសត្រូវទទួលមរ.ណភាពដោយសារជំងឺគាំងបេះដូងភ្លាមៗ និងមានផលពិបាកក្នុងការសាងសង់ចេតិយដូច្នេះ សម្តេចមានប្រសាសន៍បន្ថែមថា នឹងនៅក្នុងភូមិគ្រឹះក្រុងតាខ្មៅតែម្តង មិនព្រមនៅក្នុងវត្តជាដាច់ខាត ខណៈបែកធ្លាយភរិយាសម្តេចលួចធ្វើចេតិយរួចរាល់នៅក្នុងវត្តជំពុះក្អែក និងបានបង្ហើបពីការសន្ទនារបស់សម្តេចនិងចៅច្បង «ប្រសិនជាចៅលក់ដីនោះ ដូចជាលក់ខ្មោ.ចតាដែរ» ក្នុងនោះចៅស្រីច្បងបានបញ្ជាក់ថា «ចៅមិនលក់ជាដាច់ខាត លោកតា»៕

ប្រភព ៖ Fresh News

វីដេអូ
សម្តេចតេជោ ហ៊ុន សែន និងចៅស្រីច្បង
សម្តេចតេជោ ហ៊ុន សែន និងចៅស្រីច្បង
សម្តេចតេជោ ហ៊ុន សែន ចៅស្រី និងគណៈប្រតិភូខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]