រាជធានីភ្នំពេញ ៖ ដូចដែរមហាជនបានជ្រាបរួចមកហើយថា តារាចម្រៀងស្រលាយត្រកូលសិល្បៈ លោក ម៉ម ពេជ្ជរិទ្ធ ជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង ដួង វីរៈសិទ្ធ និងត្រូវជាអតីតសមាជិកក្រុម Small World Small Band ដែលទើបនឹងរំសាយក្រុម កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ​ ក្រោយពេលបង្កើតបានរយៈពេលដល់ទៅ៩ឆ្នាំឯណោះ។

យ៉ាងណាមិញ បើទោះបីរំសាយក្រុមគ្នាក៏ពិតមែន តែសមាជិកទាំង៤របស់ SWSB មានការងារត្រចះត្រចង់ក្នុងការងារសិល្បៈ ដោយម្នាក់ៗនៅបន្តដំណើរយ៉ាងរលូនក្នុងវិថីចម្រៀង តួយ៉ាង តារាចម្រៀងប្រុស ម៉ម ពេជ្ជរិទ្ធ សំងំស្ងាត់ៗបើកបង្ហាញសមាជិកថ្មីជារថយន្តស៊េរីទំនើប តម្លៃក្បែរ៤ម៉ឺនដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង រថយន្តថ្មីនេះត្រូវហ្វេនៗពេញចិត្តខ្លាំង ព្រោះតារាប្រុសរូបនេះរើសចំពណ៌ឆើតស្រស់ សាកសមនឹងរសនិយមជាតារាឯករាជ្យដូចជារូបលោកជាខ្លាំង ទាក់ភ្នែកហ្វេនៗមិនធម្មតាប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ ក្រោយបង្អួតរថយន្តស៊េរីថ្មី ហ្វេនៗដាក់ការរំពឹងខ្ពស់ ទោះបែកក្រុមក្តីតែប្រាក់ចំណូលរបស់តារាចម្រៀងប្រុសរូបនេះ មិនធ្លាក់ថមថយនោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ
តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ម ពេជ្ជរិទ្ធិ