រាជធានីភ្នំពេញ ៖ ពិតណាស់ បើកឆាកសបា្តហ៍ដំបូងនៃការប្រកួតចម្រៀង The Voice Kid រដូវកាលទី៣ភ្លាម មហាជនផ្ទុះការគាំទ្រនិងចាប់អារម្មណ៍ជាខ្លាំងលើកុមារី កែវ ហ្សាណា ពេញទំហឹង សូម្បីតែគណៈកម្មការក៏បង្ហាញទឹកមុខពេញចិត្តញញឹមញញែមជាប់តែម្តង បន្ទាប់ពីឃើញបេក្ខភាពចូលរួមមានសមត្ថភាពនិងពោរពេញដោយភាពក្លាហានយ៉ាងដូច្នេះ។
ជាមួយនឹងសមត្ថភាពបកស្រាយបទចម្រៀងលះបានល្អហើយនោះ កុមារីវ័យ៧ឆ្នាំ មកពីរាជធានីភ្នំពេញរូបនេះ អង្រួនបេះដូងអ្នកគាំទ្រឲ្យស្រែកហ៊ោកក្រើកពេញស្ទូឌីយោ ដោយសារតែដុងសិល្បៈ រាំរែកគ្រវីដងខ្លួនទន់មិនចាញ់អ្នករាំអាជីព មិនតែប៉ុណ្ណោះ កុមារី ហ្សាណា នៅចេះដើរម៉ូតដូចធ្លាប់រៀនច្រើនឆ្នាំថែមទៀតផង គួរឲ្យសរសើរជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង កុមារីរូបនេះបានរើសយកគណៈកម្មការតារាចម្រៀង ឱក សុគន្ធកញ្ញា ដើម្បីទទួលការបង្វឹកបន្ថែមឈានទៅវគ្គបន្ទាប់ មិនទាន់ប៉ុន្មានផង គេក្រឡេកឃើញប្រជាប្រិយភាពរបស់កុមារីរូបនេះ មានសន្ទុះគួរឲ្យកត់សម្គាល់ សូម្បីតែតារាល្បីៗក៏ពេញចិត្តនឹងទេពកោសល្យរបស់កុមារីរូបនេះគ្រប់ៗគ្នា ជាមួយនឹងភាពក្លាហាន ទំនុកចិត្ត អ្នកគាំទ្រកម្មវិធីនេះ ដាក់ការរំពឹងខ្ពស់រូបនាងនឹងអាចឈានដល់វគ្គផ្តាច់ព្រ័ត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]