រាជធានីភ្នំពេញ ៖ តារាចម្រៀង ណុប បាយ៉ារិទ្ធ នៅតែវាយលុកទីផ្សារចម្រៀងនៅកម្ពុជា បើទោះបី ពេលនេះមានអាយុជ្រេ និងមានតារាចម្រៀងពន្លកថ្មី ចេញបន្តកន្ទុយគ្នាមិនចេះតិចក្តី ក៏រូបលោក នៅចេញច្រៀងលើកញ្ចក់ទូរទស្សន៍និងតាមការប្រគុំតន្ត្រីធំៗជាប្រចាំ ជាងនេះទៅទៀត រូបលោក ក៏ទទួលបានការងារជា គណៈកម្មការក្នុងការប្រកួតចម្រៀងធំៗជាច្រើន នៅកម្ពុជាផងដែរ។
តួយ៉ាងវ័យកាន់តែជ្រេ តែរូបសម្បត្តិរបស់តារាប្រុសរូបនេះ ត្រូវបានហ្វេនៗនាំគ្នាសរសើរ មិនព្រមចាស់ទាល់តែសោះ កាន់តែចាស់ កាន់តែលេងស្ទាយ៍រៀបចំខ្លួនមិនឲ្យ ចាញ់តារាជំនាន់ក្រោយៗឡើយ ជាពិសេសគឺ ទម្រង់មុខមាត់និងស្បែកភ្លឺម៉ត់រលោង ដូចតារាកូរ៉េនេះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត មហាជនភ្ញាក់ព្រឺត បន្ទាប់ពីរូបលោកបើកបង្ហាញរូបថតកាលពី១១ឆ្នាំមុន អមជាមួយសារថា ៖
តួយ៉ាង ក្រោយទម្លាយបណ្តុំរូបភាពទាំងនោះ ធ្វើឲ្យអ្នកគាំទ្រទប់ចិត្តមិនសរសើរមិនបាន បើពេលវេលាកន្លងផុតដល់ទៅជាង១០ឆ្នាំ តែមើលទៅ រូបលោកមិនព្រមប្រែប្រួលទៅណាទាល់តែសោះ សាច់ចាំអ្វីម្លេះ ឃើញតែរូបភាពមិនបានបញ្ជាក់ឆ្នាំនោះ ជឿ១០០%ថាហ្វេនៗទាយមិនត្រូវឡើយ ស្មានតែជារូបភាពពេលថ្មីៗនេះមិនខាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]