រាជធានីភ្នំពេញ ៖ ជឿជាក់ថាអ្នកលេងបណ្តាញសង្គមជ្រាបច្បាស់ថា កុមារី កែវ ហ្សាណា ដែលទើបនឹងចូលប្រឡងក្នុងវគ្គ Blind Auditionសប្តាហ៍ទី១ ក្នុងកម្មវិធី The Voice Kid រដូវកាលទី៣ កាលពីពេលថ្មីៗនេះ ទទួលសន្ទុះនៃការគាំទ្រខ្លាំងក្លាមិនគួរឲ្យជឿទាល់តែសោះ។
អ្វីដែលធ្វើឲ្យគេឯងពេញចិត្តនឹងកុមារីរូបនេះ ដោយសារតែ ភាពក្លាហាននិងទំនុកចិត្ត អាយុត្រឹមតែ៧ឆ្នាំសោះ តែឡើងឆាកបកស្រាយចម្រៀងដោយគ្មានញញើតសូម្បីបន្តិច ជាងនេះទៅទៀត នៅបញ្ចេញក្បាច់រាំមិនចាញ់មនុស្សចាស់ប៉ុន្មានឡើយ ស្វាហាប់គ្រប់ជំហានតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ក្រៅពីច្រៀង និងរាំហើយនោះ កុមារីរូបនេះនៅចេះដើរបង្ហាញម៉ូតយ៉ាងស្ទាត់ជំនាញ ដែលធ្វើឲ្យគេឯងឆ្ងល់ជាខ្លាំង ព្រោះតាមមើលដំណើរដើរម៉ូតគឺច្បាស់ណាស់ថាឆ្លងកាត់ការបង្រៀនត្រឹមត្រូវ ព្រោះជំហាននីមួយៗស្របតាមចង្វាក់ភ្លេង សមជាអ្នកបង្ហាញម៉ូតវ័យក្មេងជាខ្លាំង។ តើកុមារីរូបនេះមានដុងពីកំណើត ឬមួយឆ្លងកាត់ការបង្រៀន?។
ការពិតនោះគឺ កុមារីរូបនេះជាកូនសិស្សរបស់«ព្រះកាយច័ន្ទក្លឹប» ហេតុដូច្នេះហើយទើបពូកែថ្នាក់នេះ។ អ្វីដែលកាន់តែពិសេសនោះគឺ កុមារីរូបនេះមានជំនាញខាងរបាំបុរាណ និងរាំK-pop ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា បេក្ខភាពក្នុងការប្រឡង មិនថាដើរម៉ូតឬបង្ហាញសមត្ថភាពលើកញ្ចក់ទូរទស្សន៍ ភាគច្រើនកុមារីនិងយុវវតីមានសមត្ថភាពខាងសិល្បៈភាគច្រើនគឺ ធ្លាប់ទទួលការសិក្សានិងបង្វឹកនៅក្លឹបរបស់តារាសម្តែងស្រី ព្រះកាយច័ន្ទ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]